ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ នរណាជាអ្នកបង្កហេតុ?

120

ភ្នំពេញ ៖ បន្ទាប់ពីជួបអនុប្រធាសភាលោកស្រីប្រធានសភាអាមេរិក Pelosi បានជួបលោកស្រី Tsai Ing Ven ប្រធានាធិបតីតែវ៉ាន់ ។
ព្រះឥន្ទ្របានកត់ត្រានូវរឿងហេតុទាំងនេះទុកក្នុងក្រាំងមាសរបស់ខ្លួនដើម្បីកំណត់ថា
នរណាជាអ្នកបង្កហេតុធ្វើឲ្យពិភពលោកញ័ររញ្ជួយបែបនេះ។ថ្ងៃនេះទំនេរលួចចូលមើលកំណត់ហេតុព្រះឥន្ទ្រដែលកត់ត្រាត្រួសៗថា៖

– ទស្សន:កិច្ចលោកស្រី Pelosi ធ្វើអោយចិនក្តៅក្រហាយជាខ្លាំង។
– ឯកអគ្គទូតអាមេរិកប្រចាំក្រុងប៉េកាំងត្រូវក្រសួងការបរទេសចិនកោះហៅ។
– បណ្តាញInternetចិននិងគេហទំព័រ Weibo នៅតៃវ៉ាន់បានផ្អាកដំណើរការ។
ក្រុមហ៊ុននាំចេញតៃវ៉ាន់ចំនួន៣៥ជាមួយមុខទំនិញ១០០មុខត្រូវបានហាមមិនអោយចូលប្រ
-ទេសចិន។
– ចិនថាទស្សនកិច្ចនេះគ្រោះថ្នាក់ណាស់។

– ចិនបានធ្វើសមយុទ្ធនៅជុំវិញតៃវ៉ាន់និងលើកអំពីប្រតិបត្តិការយោធាកំណត់គោលដៅ” Targeted military operations”។
– លោកស្រី Tsai បានបំពាក់គ្រឿងឥស្សរិយស Propitious Clouds ជូនលោកស្រី Pelosi និងសរសើរលោកស្រីថាជាមិត្តម្នាក់ក្នុងចំណោមមិត្តជិតស្និទ្ធបំផុតរបស់តៃវ៉ាន់។លោកស្រីក៏
បានថ្លែងអំណរគុណចំពោះការគាំទ្រអត់ងាករេរបស់អាមេរិកចំពោះតៃវ៉ាន់។
– លោកស្រី Tsai ថាតៃវ៉ាន់នឹងមិនចុះញ៉មចិនទ្បើយ។
-លោកស្រីPelosiថាទស្សនកិច្ចនេះមិនបង្កទំនាស់អ្វីទ្បើយគឺនាំសន្តិភាពមកកាន់តំបន់។
លោកស្រីបន្ថែមថាការគាំទ្រអាមេរិកចំពោះតៃវ៉ាន់ពេលនេះសំខាន់ជាងពេលណាៗទាំងអស់ដោយសារប្រជាធិបតេយ្យឋិតក្រោមការគម្រាមកំហែង។

កូរេខាងជើងបានថ្កោលទោលចំពោះទង្វើបែបនេះរបស់អាមេរិកក្នុងខណៈដែលប្រ
ទេសជាច្រើនបានចាត់ទុកថាទង្វើបែបនេះរបស់អាមេរិកគឺជាការបង្កហេតុដោយចេតនា។ក៏
មានប្រទេសជាច្រើននៅតែប្រកាន់ជំហរនយោបាយចិនតែមួយ ។ប្រទេសខ្លះបានបន្ទោសថា
អាមេរិកចូលចិត្តធ្វើចរឹកបែបនេះជារឿងធម្មតា ៕

អត្ថបទដែលជាប់ទាក់ទង