ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ សាកល្បងប្រសើរជាងមិនសាកល្បង

163

ភ្នំពេញ ៖ នេះគ្រាន់តែជាការលើកឡើងរបស់អ្នកដែលចូលចិត្តចាយវាយកំនិតដោយគិតថាខ្លួន
ជាមនុស្សដែលមានគំនិតអស្ចារ្យជាងគេ។
ខ្លះមិនខ្មេះទេតែបានពួកអែបអបយោងនិងជួយស្រែកជយោទៅក៏តាំងគិតថាខ្លួនជា
មនុស្សដែលរាល់ការគិតសុទ្ធតែត្រឹមត្រូវនិងមានប្រយោជន៍ដល់មនុស្សក្នុងសង្គមភាគច្រើន។
នែ ! អាជោរដោយសារគេបញ្ជោរបែបនេះតែដល់ពេលដួលគ្មាននរណាជួយទប់ឬជួយលើក
ឲ្យក្រោកឈរវិញនោះទេ ។

មានឃ្លាមួយបានពោលថាបើបានសាកល្បងហើយបរាជ័យក៏នៅតែប្រសើរជាងបរា
ជ័យដោយមិនបានសាកល្បងដែរ។លើកឡើងបែបនេះពិតជាត្រឹមត្រូវព្រោះមនុស្សត្រូវតែ
ក្លាហានហ៊ានសាកល្បងនូវអ្វីមួយសិនវាប្រសើរជាងទទួលយកការបរាជ័យដោយមិនបានល្បង ។
ថ្ងៃមុនអាស្ទាវម្នាក់វាពិតជាក្លាហានមែនវាបានសាកល្បងចាប់រំលោភប្រពន្ធរបស់គេ
ពេលដែលប្ដីគេមិននៅ។វាបានជោគជ័យមែនព្រោះរំលោភបានសម្រេចហើយនឹងបានទៅវិស្សមកាលក្នុងពន្ធនាគារ ។
មានអាម្សៀម្នាក់ទៀតជាមនុស្សល្អជាទេតែដោយមិនសូវមានលុយចាយហូរហៀរដូច
គេវាក៏សាកល្បងជួញដូរគ្រឿងញៀនទីបំផុតត្រូវបានប៉ូលីសចាប់យកទៅវាស់កំពស់និងបាន
សម្រាកនៅក្នុងគុកដែរ ។

មុននេះប្រមុខដឹកនាំកូរេខាងជើងបានសាកល្បងនុយក្លរអ៊ែររបស់ខ្លួនធ្វើឲ្យអាមេរិក
ស្រែកចង់លស់ព្រលឹងព្រមទាំងថ្កោលទោសទៀតផង ។សម្រាប់លោកគីម ជុងអ៊ុននិយាយ
បែបរំភើយថាផលិតហើយបើមិនសាកធ្វើម៉េចនឹងដឹងថាសមត្ថភាពវាប៉ុណ្ណានោះ ។
ថ្មីៗនេះប្រធានសភាអាមេរិកក៏សាកល្បងទៅទស្សនកិច្ចនៅតៃវ៉ាន់ដើម្បីឲ្យដឹងថាតើ
ចិនច្រឡោតបែបណាព្រោះបើមិនសាកធ្វើម៉េចនឹងដឹងទៅ?ជាលទ្ធផលចិនធ្វើសមយុទ្ធបាញ់
បង្ហើរៗក្បាលតៃវ៉ាន់លេងអញ្ចឹងទៅ ធ្វើឲ្យប្រជាជនតៃវ៉ាន់ចង់លេចអាចម៍ដាក់ខោម្ដងៗ ឯ
ផលិតផលតៃវ៉ាន់រាប់រយមុខត្រូវដាក់បម្រាមមិនឲ្យនាំចូលស្រុចិនទៅទៀត ។
នេះជាលទ្ធផលនៃការសាកល្បងតែក៏មានការសាកល្បងខ្លះវាពិតជាត្រឹមត្រូវដែរដូច
ជាយើងបានសិក្សាពីអ្វីមួយបើមិនសាកល្បងអនុវត្តន៍ទេក៏មិនកើតដែរ។តែកុំសាកល្បងសម្លាប់
មនុស្សដូចប៉ុល ពត និងអាដុលហ៊ីត្លែរឲ្យសោះ ៕

អត្ថបទដែលជាប់ទាក់ទង