ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អ្វីកើតឡើង បន្ទាប់ពីយាយអាមេរិក ជិះអំបោសហោះកាត់សមុទ្រចិនខាងត្បូង?

159

ចេះតែលើកសំនួរអញ្ចឹងៗមកសួរគេទៅកើតក្រែងម្សៀឯងនៅស្រុកខ្មែរដូចគេដូចឯងទេតើអ្ហី?
អើ ! ចេះតែសួរៗទៅក្រែងលោមានអ្នកដឹងព្រោះគ្រាន់តែយាយហ្នឹងជិះអំបោសហោះ
កាត់សមុទ្រចិនខាងត្បូងស្រាប់តែផ្អើលអស់ក្ដាម មឹក បង្គា ឆ្លាម ត្រីបាឡែន សូម្បីតែអា
កំពឹសល្អិតល្អោចនៅកៀនៗនោះក៏រត់ទៅពួនក្នុឬសកំពីងពួយដែរវើយ ។
យាយអំបោសហោះពេលត្រឡប់មកពីតៃវ៉ាន់វិញស្រាប់តែនិយាយផ្ដេសផ្ដាស់ថា
សហរដ្ឋអាមេរិកបានសន្យាយ៉ាងមុតមាំចំពោះតៃវ៉ាន់ ហើយនឹងឈរនៅជាមួយតៃវ៉ាន់ ។

នេះគឺជាទង្វើដ៏អាក្រក់មួយទៀតរបស់សហរដ្ឋអាមេរិកដែលបានបំភ្លៃគោលការណ៍ចិនតែមួយ ជាបន្តបន្ទាប់។ តាមពិតទៅ អ្វីដែលហៅថា «សេចក្តីព្រាងច្បាប់» និង «ការធានា» ដែលលើកឡើងដោយលោកស្រីNancyPelosi(សុំទោសយាយអំបោសហោះចេះតែច្រឡំមាត់ហ្នឹងហ្នា)សុទ្ធតែបានប្រឌិតឡើងដោយឯកតោភាគីដោយអាមេរិកដែលបានបំពានលើពាក្យសន្យារបស់អាមេរិក ក្នុងការកំណត់នៃសេចក្តីប្រកាសរួមទាំង៣ រវាងចិននិងអាមេរិក ក៏ដូចជាបានល្មើសគោលការណ៍ប្រទេសចិនតែមួយដែលសហគមន៍អន្តរជាតិបានគោរពជាទូទៅ។

ទោះបីមានការដោះសារដោយផ្តេសផ្តាសយ៉ាងណាក៏ដោយក៏វាសុទ្ធតែមិនអាចបិទ
បាំងមុខមាត់អាក្រក់របស់ខ្លួនដែលស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួនជាន់ឈ្លីលើពាក្យសន្យាជាតិរបស់អាមេរិកតាមតែទំនើងចិត្តក៏ដូចជាធ្វើឱ្យអាមេរិកបាត់បង់ទំនុកចិត្តពីប្រទេសដទៃនោះ។ មិនថា លោកស្រី Nancy Pelosi ដោះសារដោយផ្តេសផ្តាស យ៉ាងណាក៏ដោយ ក៏វាសុទ្ធតែមិនអាចកែប្រែការពិតជាក់ស្តែងដែលបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសន្តិភាពនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក និងសណ្តាប់ធ្នាប់អន្តរជាតិនោះទេ មិនថា លោកស្រី Nancy Pelosi ឃោសនាបំប៉ោងយ៉ាងណាក្តីក៏វាសុទ្ធតែមិនអាចលាក់ទុកធាតុពិតនៃការដែលអាមរិកបានក្លាយជា «អ្នកបង្កបញ្ហា» នៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ក៏ដូចជាក្លាយជា «អ្នកបំផ្លាញធំជាងគេ» នៃសន្តិភាពនិងស្ថិរភាព នៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់។

ការពឹងផ្អែកលើសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យគឺជាផ្លូវទាល់ច្រកការទប់ស្កាត់ប្រទេសចិនដោយយក បញ្ហាតៃវ៉ាន់ធើ្វជាលេស ប្រាកដជានឹងទទួលបរាជ័យជាក់ជាមិនខាន។
ខ្មែរស្លាប់អស់ជាង៣លាននាក់ដោយសារបាតដៃអាមេរិក។ពេលខ្លាំងអាមេរិកជួយតែពេលខ្សោយអាមេរិករត់ចោលហើយកុំជោរបើមិនជឿងាប់ទៅតាមសួរខ្មោចលោកតាលន់ នល់ទៅដឹងហើយថាអាមេរិកយ៉ាងម៉េចនោះ៕

អត្ថបទដែលជាប់ទាក់ទង