ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ពេលដែលខ្លាបង្ហាញចង្កូម មែនទែនហើយ

91

រឿងអ៊ុនក្រែន និង រឿងតែវ៉ាន់មើលយូរៗទៅដូចជារឿងរាមកេរ្តិ៍យ៉ាងម៉េចទេ។ដោយ
សារតែមានអ្នកចែចូវរៀងៗខ្លួនបែបនេះតិចលោកពួកមហាអំណាចទាំងហ្នុងកាប់ចាក់ដណ្ដើមគ្នាទៅ ?
ប្រធានាធិបតីអ៊ុយក្រែនលោកហ្ស៊េឡិនស្គីកំពុងតែផាត់ម្សៅលាបក្រេមដើម្បីទាក់ទាញ
ចិត្តណាតូតែចរឹកជាស្រីស្អាតពេលខ្លះក៏ធ្វើជាង៉ក់ងរលេងទៅតើនៅមាននរណាស្មោះនឹងខ្លួនខ្លះ ។
ចំពោះតៃវ៉ាន់វិញពេលនេះកំពុងតែកាច់រាងសម្បើមណាស់បន្ទាប់ពីប្រធានសភាអាមេ
រិកទៅចែចូវមកនោះ។អីយ៉ា! ពេលនេះនាងៗទាំង២កំពុងតែបបួលគ្នាជោរហើយតើ ?
បែរមកណាតូឯណេះវិញក៏មិនសូវជាស្រួលចិត្តប៉ុន្មានដែរបន្ទាប់ពីលោកពូទីនបែរទៅ
ញញឹមដាក់លោកគីម ជុងអ៊ុន ញញឹមដាក់លោកប្រធានាធិបតីឥណ្ឌា ញញឹមដាក់លោកស៊ី ជិនពីងនោះ ។

ពេនេះចិនបានព្រមានហើយថាកងទ័ពចិននឹងបញ្ចប់ផែនការរបស់កងកម្លាំងពីខាក្រៅក្នុងការជ្រៀតជ្រែកចូលក្នុងកិច្ចការនយោបាយផ្ទៃក្នុងរបស់ប្រទេសចិនហើយនឹងរារាំងចំពោះការប៉ុនប៉ងបំបែកកោះតៃវ៉ាន់ចេញពីចិនដីគោក។
កងទ័ពរំដោះប្រជាជនចិននឹងបន្តធ្វើសមយុទ្ធដើម្បីត្រៀមប្រតិបត្តិការប្រយុទ្ធហើយ
យើងនឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសយើង។

យើងនឹងកម្ទេចក្រុមផ្តាច់ខ្លួនតៃវ៉ាន់តាមគ្រប់មធ្យោបាយនិងរារាំងរាល់ការប៉ុនប៉ងរបស់កង
កម្លាំងបរទេសដើម្បីជ្រៀតជ្រែក។
កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលរបស់ចិនចាប់តាំងពីឆ្នាំ១៩៤៩នៅពេល
ដែលកងកម្លាំងគួមីនតាងដែលដឹកនាំដោយលោក ឈៀង កៃឆៀក (ឆ្នាំ១៨៨៧-១៩៧៥) ដែលនៅសេសសល់បានភៀសខ្លួនទៅទីនោះបន្ទាប់ពីការបរាជ័យរបស់ពួកគេក្នុងសង្គ្រាមស៊ីវិលចិន។
ចាប់តាំងពីពេលនោះមកកោះនោះនៅតែរក្សាទង់ជាតិនិងលក្ខណៈមួយចំនួនផ្សេង
ទៀតនៃអតីតសាធារណរដ្ឋចិនដែលមាននៅចិនដីគោកមុនពេលបក្សកុម្មុយនិស្តឡើងកាន់អំណាច។ ជំហរផ្លូវការរបស់ប្រទេសចិនដែលគាំទ្រដោយប្រទេសភាគច្រើនរួមទាំងរុស្ស៊ីផងនោះ កោះនេះ គឺជាខេត្តមួយក្នុងចំណោមខេត្តរបស់ប្រទេសចិន។

ខ្លាពិតជាបញ្ចេញចង្កូមមែន! កាលពីសម័យបូរាណដោយសារតែព្រះនាងសិតាព្រះរាម
ធ្វើសង្ក្រាមជាមួយយក្សដើម្បីតែស្រីម្នាក់ដែលខ្លួនស្រឡាញ់ចុះតៃវ៉ាន់ស្អីនឹងគេដែរគ្រាន់តែជា
ខេត្តមួយរបស់ចិនសោះបែរជាពួកច្រមុះកោងនែបនិត្យម្ល៉េះវ៉ី ៕

អត្ថបទដែលជាប់ទាក់ទង