ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស​ចំនួន​២១​នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ឡោម​ព័ទ្ធ​សណ្ឋាគារ​នៅ​ សូ​ម៉ា​លី​

205

MOGADISHU៖ សារព័ត៌មាន Reutersបានចេញផ្សាយថា​ ​ កាលពី​ថ្ងៃអាទិត្យ​ ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា​ កងកម្លាំង​សន្តិសុខ​បាន​បញ្ចប់​ការ​ឡោម​ព័ទ្ធ​របស់​ពួក​សកម្មប្រយុទ្ធ​ ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុម​អាល់​កៃ​ដា​នៅ​ឯ​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​សូ​ម៉ា​លី​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​ ២០​នាក់​ត្រូវ​បាន​សម្លាប់​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស​ ។​

​ហើយ​មនុស្ស​រាប់​សិប​នាក់​ដែល​ត្រូវ​បាន​ចាប់​ធ្វើ​ជា​ចំណាប់ខ្មាំង​ នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​សណ្ឋាគារ​ Hayat​ ក្នុង​រដ្ឋធានី​ Mogadishu​ ត្រូវ​បាន​រំដោះ​។​

​កងកម្លាំង​ពិសេស​ប្រដាប់​អាវុធ​ បាន​ប្រយុទ្ធ​ជាមួយ​ពួក​សកម្មប្រយុទ្ធ​អស់​រយៈពេល​ ៣០​ម៉ោង​ ចាប់ពី​ល្ងាច​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​ក្រុម​អ្នក​វាយប្រហារ​បាន​បំផ្ទុះ​ និង​បាញ់ប្រហារ​ចូល​ទៅ​ក្នុង​សណ្ឋាគារ​ ដែល​ជាទី​កន្លែង​ពេញ​និយម​របស់​សមាជិក​សភា​ និង​មន្ត្រី​រដ្ឋាភិបាល​ដទៃ​ទៀត​។​

​លោក​ Ali​ Haji​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ប្រាប់​ទូរទស្សន៍​ជាតិ​ SNTV​ ថា​ “​រហូត​មក​ដល់​ពេល​នេះ​  យើង​បាន​បញ្ជាក់​ថា​ មាន​មនុស្ស​ចំនួន​ ២១​នាក់​បាន​ស្លាប់​ និង​ចំនួន​ ១១៧​នាក់​ផ្សេង​ទៀត​បាន​រង​របួស​”​ ៕

អត្ថបទដែលជាប់ទាក់ទង