ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ធម្មជាតិប្រែប្រួលអស់ហើយ

87

ភ្នំពេញ ៖ ឥឡូវនេះធម្មជាតិបានប្រែប្រួលអស់ហើយសូម្បីតែមេឃក៏ប្លែក ព្រះឥន្ទ្រក៏រញេរញ៉ៃ
រហូតលែងដឹងលែងស្គាល់រដូវប្រាំង ឬ រដូវវស្សាអស់ហើយ ។
ពេលខ្លះភ្លៀងខែប្រាំង ហើយពេលខ្លះរាំងខែវស្សាសូម្បីតែផ្គរ រន្ទះ ក៏បាញ់លែងដឹង
ទឹសតំបន់ លែងដឹងពេលវេលាទៅទៀត ។មនុស្សក្លាយជាប្រែត ឯ ប្រែតក្លាយជាទេវៈក៏មាន
ចំជាអស់ទាស់តែម្ដងហើយ។

ពីមុនឲ្យតែសត្វគីង្គក់សង្គ្រឺតធ្មេញដឹងតែតាព្រហ្មទម្លាក់ភ្លៀងមកលើផែនដីហើយ។
មិនឲ្យទម្លាក់ភ្លៀងមកយ៉ាងម៉េចបើតាព្រហ្មធ្លាប់ច្បាំងចាញ់គីង្គក់ដោយសារតែមិនទម្លាក់ភ្លៀង
មកធ្វើឲ្យគីង្គក់លើកទ័ពទៅច្បាំងរហូតតាព្រហ្មបរាជ័យដោយសុខចិត្តទម្លាក់ភ្លៀងមកដីហើយ
បើមិនទម្លាក់ភ្លៀងមកទេគីង្គក់នឹងសង្គ្រឺតធ្មាញដាក់នោះតាព្រហ្មដឹងតែរុញភ្លឿងមកដីហើយ។
តែពេលនេះគីង្គក់សង្គ្រឺតធ្មេញហើយផ្អើលទាំងកង្កែប ក្អាត់ ហ៊ីងចេញមកបន្ទរអឺងកង
ក៏នៅតែគ្មានភ្លៀងលោតែចំថ្ងៃស៊យទាំងគីង្គក់ កង្កែប ហ៊ីងបានក្លាយជាគ្រឿងក្លែមរបស់អ្នកប្រមឹកតែម្ដង ។

សូម្បីតែមាន់ដែលគេចាត់ទុលថាជាអ្នកដាស់មនុស្សឲ្យក្រោកនោះក៏រងាវលែងដឹង
ពេលវេលាដែរ ។តាមពិតទោះបីមាន់មិនរងាវក៏មេឃគង់តែភ្លឺដែរទេតែចាស់ៗពីដើមដឹងថា
មាន់រងាវលើកទី១ម៉ោងប៉ុន្មាន លើកទី២ម៉ោងប៉ុន្មាន និងលើកទី៣ម៉ោងប៉ុន្មាន?
តែពេលនេះដោយសារតែទីណាក៏មានអគ្គិសនីនោះជួនកាលម្ចាស់មកពីស្រវឹងក៏ប់ភ្លើង
ផ្ទះមាន់ស្មានតែជិតភកលឺក៏រងាវហើយបបួលគ្នាចុះពីសម្បុកលុះម្ចាស់បិទភ្លើងដេកទើបដេក
កើតទុក្ខដោយសារតែខំចុះពីសម្បុកផុងខ្លួនទទេៗ។អ្វីៗពិតជាប្រែប្រួលមែនហើយ៕

អត្ថបទដែលជាប់ទាក់ទង