ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ចំណូល និង អំណាច

166

ភ្នំពេញ ៖ មនុស្សនឹងមានភាពប្រែប្រួលទាំងជីវភាពនៅពេលដែលខ្លួនមានអំណាចនោះតែបើនៅ
ពេលដែលអស់អំណាចអ្វីៗក៏អស់ទៅតាមនោះដែរគឺទាំងចំណូលទាំងអ្នកអែបអបហែរហម។
អញ្ចឹងហើយបានជាគេនិយាយថាចំណូលបានមកដោយសារអំណាចតែអំណាចមិន
មែនជាប្លង់រឹងនោះទេ។មនុស្សម្នាក់ៗគ្មាននរណាកើតមកយកអំណាចពីក្នុងពោះម្ដាយមកដែរ
ហើយអំណាចក៏វាមិនមែននៅស្ថិតស្ថេរជាមួយយើងរហូតដែរ ។

អំណាចបើនិយាយតាមផ្លូវធម៌គឺអាចបានមកដោយសារបុណ្យពីអតីតជាតិមកតែបើនិយាយឲ្យស្រួលស្ដាប់គឺបានមកពីការខិតខំរបស់ខ្លួនដូចជាការរៀនសូត្រដើម្បីយកចំណេះ បន្ទាប់ពីមានចំណេះខ្ពង់ខ្ពស់ហើយ ត្រូវប្រើចំណេះនេះជួយសង្គមជាតិ។តែអ្បកខ្លះពេលបាន
អំណាចមកហើយនោះបែរជាយកវាទៅធ្វើជាឧបករណ៍រកលាភសក្ការៈ យកវាទៅធ្វើជាមធ្យោ
បាយជិះជាន់គេកៀបសង្កត់គេដើម្បីផលប្រយោជន៍របស់ក្រុមខ្លួនទៅវិញ ។

កើតជាមនុស្សត្រូវតែចាំហើយចាំទៀតថាចំណូលបានមកដោយសារអំណាចតែកុំភ្លេច
ថាអំណាចមិនមែនជាប្លង់រឹងនោះទេមានន័យថាថ្ងៃណាមួយវានឹងបាត់បង់ព្រោះមិនមែនជាកម្មសិទ្ធដាច់មុខរបស់យើងតែម្នាក់ឯងនោះឡើយ ។
ពេលកើតមកសូម្បីតែសម្លៀកបំពាក់ក៏គ្មានដែរលុះដល់ពេលស្លាប់ទៅវិញក៏មិនអាច
យកអ្វីទៅជាមួយបានដែរសូមកុំភ្លេចអ្នកភ្លុកគឺជាមនុស្សចុងក្រោយដែលចាំប្រមូលយកអ្វីៗដែលសាច់ញាតិដាក់ឲ្យ៕

អត្ថបទដែលជាប់ទាក់ទង