ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អរគុណលោកព្រហ្មខឹម វាសនា

67

កុំតែបានលោកតាខឹម វាសនាប្រាប់កុំអីពិភពលោកទាំងមូលគ្មាននរណាទៅដឹងថានៅ
ក្នុងពិភពលោកយើងនេះជិតជួបគ្រោះទឹកជំនន់នោះទេ។
ប្រសិនបើពួកអាមេរិក ចិន រុស្ស៊ី អ៊ុយក្រែន. . .ចេះស្ដាប់ខ្មែរមិនដឹងជាសៀមរាបអ៊ូរអរ
បែបណាទេច្បាស់ជាណែនណាន់តាន់តាប់រកកន្លែងស៊ី កន្លែងដេក រាប់ទាំងកន្លែងបន្ទោរបង់ក៏គ្មានផង ។

ខ្ញុំគ្រាន់តែជូនជាយោបល់មួយដែលពាក្យចិនគេថា:”លាភក្នុងគ្រោះ”។ខ្ញុំសួរអ្នកសៀម
រាបទៅថាមនុស្សដែលចាញ់បោកព្រហ្មខឹមវាសនានាំគ្នាទៅរកទីសុខសាន្តនៅភ្នំគូលែនមានដល់ខ្ទង់ម៉ឺននាក់។ ឱកាសល្អបែបនឹងមិនសូវមានច្រើនទ្បើយ។

អាជ្ញាធរខេត្តគួរតែសម្លឹងមើលកន្លែងណាដែលអាចកសាងទំនប់ដើម្បីរក្សាទឹកទុកបង្កបង្កើនផលបានគួរប្រមូលគាត់ទ្បើងទ្បានទៅលើកទំនប់កន្លែងនោះក្រោមហេតុផលថាទប់ទឹកជំនន់កុំអោយទ្បើងលិចដូចដែលលោកព្រហ្មបានប្រាប់។
ធ្វើបែបនេះយើងអាចចំណេញកម្លាំងពលកម្មទទេហើយស្បៀងក៏មិនចាំបាច់ដោះ
ស្រាយដែរព្រោះពួកគាត់មានត្រៀមស្រាប់ហើយ។រកតែចបប៉ែលនិងបង្គីដងរែកអោយគាត់ទៅបានហើយ។ការងារបែបនេះក៏វាត្រូវចំនឹងជំនឿគាត់ដែលថាខ្លាចទឹកលិចពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង