ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អាណិតព្រះសង្ឃ

70

ភ្នំពេញ ៖ វត្តគឺជាកន្លែងស្ងប់ស្ងាត់ ជាកន្លែងសន្សំបុណ្យ សន្សំធម៌សម្រាប់ទៅស្ថានបរលោកតែ
បើគិតយូរៗទៅអាណិតតែព្រះសង្ឃទេព្រោះអ្វីៗដែលអាក្រក់គេយកទៅវត្តទាំងអស់។
អ្នកខ្លះឈឺយកកូនទៅស្រោចទឹកនៅវត្ត ឬ និមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះ
បន្ទាប់ពីរំដោះគ្រោះហើយអាជម្ងឺ អាគ្រោះកាចស្អីៗហ្នឹងប្រគេនលោកទាំអស់ដល់អញ្ចឹងទៅ
ពេលព្រះសង្ឃទៅរំដោះគ្រោះ ឬ ស្រោចទឹកឲ្យគេម្នាក់លោកនឹងបានចង្រៃ ឬ ជម្ងឺយកមកវត្តវិញទៅតាមការប្រគេនរបស់គេ ។

សូម្បីតែឆ្មាខូចៗ ដែលតែងតែលួចស៊ីត្រីអាំងក៏យកទៅបំបរបង់ចោលនៅវត្តដែរឆ្កែ
ដែលពូកែខាំគេខាំឯង ឬ ឆ្កែឆ្កួតក៏យកទៅបំបរបង់ចោលនៅវត្តដែរ ។
អារឿងបំបរបង់នេះវាមួយហើយតែអារឿងមួយទៀតលោតែថ្ងៃណាចង់ស៊ីសាច់ឆ្កែ ឬ
សាច់ឆ្មាវិញនោះគ្មានទៅណាឆ្ងាយទេគឺទៅលួចឆ្កែ លួច ឆ្មាវត្តមកវ៉ៃស៊ីតែម្ដង។យូរៗទៅវត្ត
មិនត្រឹមតែជាកន្លែងស្រោចទឹក សុំសីល សុះធម៌ទេតែជាកន្លែងចិញ្ចឹមឆ្កែ ចិញ្ចឹមឆ្មាដែលគេ
បំបរបង់ចោលនោះសម្រាប់គេលួចយកទៅវ៉ៃស៊ីទៅវិញ ។
អញ្ចឹងហើយបានជានាយខ្ញុំហាក់ដូចជាអាពិតព្រះសង្ឃមិនខុសពីឃ្លាំងសម្រាប់ផ្ទុកជម្ងឺ និង គ្រោះចង្រៃនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង