ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ពិតជាផ្អើលដូចលោកព្រហ្មខឹម វាសនាថាមែន

74

ភ្នំពេញ ៖ ម្សិលម៉ិញនេះភ្លៀងខ្លាំងផ្អើលអ្នកភូមិខ្ញុំ ឯ ខ្ញុំក៏ផ្អើលនឹងគេដែរព្រោះទឹកភ្លៀងចង់លិចផ្លូវ ឯ វាលស្រែឯណោះវិញក៏លិចដល់អញ្ចឹងទៅពួកគេខ្លះកាន់ចប កាន់កាំបិត ពូថៅព្រមទាំង បំពាក់ពិលនៅក្បាលចេញទៅក្រៅភូមិ ។
ដំបូងខ្ញុំស្មានតែគេទៅរកទីវាលសុវត្ថិភាពដោយសារតែភ៏យរឿងទឹកជំនន់លិចពិភពលោកដូចលោកព្រហ្មថាខ្ញុំក៏ធ្វើជាផ្អើនឹងគេហើយចេញទៅវាលនឹងគេ។ដឹងអីពេលទៅដល់វាលទើបពួកគេនិយាយថានេះជាឧិ៍កាសល្អកម្រមានណាស់ព្រោះភ្លៀងធំបែបនេះកង្កែបក៏
ចេញ ពីរន្ធ ក្រឡនតនក៏ចេញមកសប្បាយ គីង្គង់ ហ៊ីង ក៏ចេញមកច្រៀង ឯត្រីក្រាញ់ ត្រីផ្ទក់
អណ្ដែងក៏ឡើងមកលេងទឹកនឹងគេដែរ ។

ម្នាក់ៗទឹកមុខញញឹមជាមួយនឹងសំដីថាតែប៉ុណ្ណេះស្អែកនេះមិនខ្វះម្ហូបទេមានសុទ្ធតែ
ត្រីស្រែ កង្កែប ហ៊ីង ក្រឡនតនធម្មជាតិ សូម្បីតែគីង្គក់ក៏ធម្មជាតិដែរមិនខ្វះទេគ្រឿងក្លែមបេះ
តែសណ្ដាន់យមមកអាំងធ្វើជាទឹកជ្រលក់គរប់កំប្លេតែម្ដង ។

ហេស ! ហេ !អ្នកភូមិខ្ញុំពិតជាផ្អើលមែនតែមិនមែនផ្អើលឡប់ទៅភ្នំគូលែនដូចការឃោ
សនារបស់លោកព្រហ្មខឹម វាសនានោះទេ ។គឺផ្អើលទៅរកគ្រឿងក្លែបដែលជាជីវភាពធម្មតារបស់អ្នកជនបទតែប៉ុណ្ណោះ ។
បានភ្លៀងធ្លាកបែបនេះហើយចាប់បានស្រីកង្កែប ហ៊ីងច្រើនបែបនេះរួចទៅផ្សារមួយអាទិត្យឯណោះកុំជោរ៕

អត្ថបទដែលជាប់ទាក់ទង