ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ចុម ! មកពីភ្នំគូលែនវិញ សុទ្ធតែចេះសម្ដែងអាភីនីហារនិងត្រាស់ដឹង

70

ភ្នំពេញ ៖ នរណាថាអ្នកមកពីភ្នំគូលែនតាមការអូសទាញពីលោកខឹម វាសនាថាអន់នោះ ? អត់
មានអន់ទេបានពួកគេសុទ្ធតែចេះអាភីនីហារសឹងតែគ្រប់ៗគ្នា ។

អស់ម៉ូតូ បាត់បង់ការងារ ប្រពន្ធមិនឲ្យចូលផ្ទះមានស្អីអស្ចារ្យ?យ៉ាងហោចណាស់ក៏
អាចមើលដឹងពីមហន្តរាយនៃពិភពលោកដែលនឹងកើតមាននាពេលខាងមុខដែរ។និយាយទៅ
ពេលនេះជាយុគសម័យហ៊ែមប៊ឺហ្គឺ នំភីហ្សា ឬ យ៉ាងហោចណាក៏សាន់វិច ឬ បាយមាន់ស្រែ
តែប៉ុណ្ណោះបន្តិចទៀតក្រែងលោគេអាចចេះជប់ដុំថ្មឲ្យក្លាយជាដំឡូងឆឹងបានផងក៏មិនដឹង ។

គឺជាកិត្តិយសខ្ពស់ណាស់សម្រាប់អ្នកដែលបានចូលរួមជាមួយលោកព្រហ្មខឹម វាសនា
ព្រោះពួកគេភាគច្រើនសុទ្ធតែបានត្រាស់ដឹងភាគច្រើនរហូតដល់ទៅ។អ្នកដែលបានត្រាស់
បែបនេះវាជារឿងធម្មតាទេគឺមានការលះបង់ខ្ពស់ដូចជាលក់ស្រែ លក់ដី លក់ម៉ូតូ លក់ផ្ទះ
លះបង់ប្រពន្ធ ម្ដាយ ឧ៍ពុកដើម្បីស្វែងយល់ពីធម៌អារ្យ។

លាក់បាំងអីអ្នកភូមិខ្ញុំមានទាំងអ្នកធ្លាប់ផឹងស្រាចំណាំងជាមួយគ្នាបន្ទាប់ពីចុះពីភ្នំគូ
លែនមកវិញសុទ្ធតែប្រែប្រួលអត្តចរឹកទាំងអស់។ខ្លះដើរៗធ្វើកាយវិការញ័រៗដូចអារក្សចូល
ខ្លះទៀតអួតថាមានសមត្ថភាពបញ្ឈប់សកម្មភាពមនុស្សបាន។អុញ ! ខ្លាំងជាងគ្រូតឿបាត់បែប
នេះសង្ស័យតែបន្តិចទៀតមានប៉ូលីសហៅទៅវាស់កំពស់ទេបើត្រាស់ដឹងអីក៏ដឹងយ៉ាងនេះនោះ៕

អត្ថបទដែលជាប់ទាក់ទង