ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ’ :ភ្ជំឆ្នាំនេះគេបបួលគ្នានិទានពីរឿងត្រាស់ជាព្រហ្ម

73

រឿងភ្នំគូលែនរបស់លោកខឹម វាសនាវាបានបញ្ចប់ទៅហើយតែរដូវភ្ជំឆ្នាំនេះរឿងនេះ
វាបានក្លាយជាមូលបទដ៏សំខាន់ដែលគេលើកយកមកជជែកគ្នាក្នុងវង់ផឹកស៊ី។
គេធ្វើត្រាប់តាមលោកខឹម វាសនាថាគាត់កាត់កាលប្រពន្ធម៉ែ ឧ៍សាច់ញាតិរបស់គាត់
ចោលដោយសារតែពួកគេមិនយល់ពីសម្ព័ន្ធ។នេះគឺជាគំរូដ៏ល្អមួយដែលមនុស្សខ្មែរមួយចំ
នួនបានបោះបង់ចោលការងារទាំងការងារក្នុងស្រុក ការងារនៅក្រៅស្រុក ប្រពន្ធ កូន ម៉ែ ឧ៍
ចោលហើយឡើងទៅនៅលើភ្នំគូលែនដោយសារតែសាច់ញាតិរបស់ពួកគេមិនយល់ពីសម្ព័ន្ធដែរដូចសាច់ញាតិលោកខឹម វាសនាដែរ ។

ទៅភ្នំគូលែនតើបានស្អីមកវិញ ?មិនបានស្អីមកវិញទេតែបានសទ្ធាមកវិញព្រោះបាន
ជួយព្រហ្ម។មិននិយាយថាជួយយ៉ាងម៉េចនឹងកើតបើខ្លះលក់ម៉ូតូ លក់ដី ស្ពាយលុយរត់ចោលការងារដើម្បីទៅជួបព្រហ្ម។
ចំពោះស្ថានភាពរស់នៅជាមួយព្រហ្មមួយរយៈឯភ្នំគូលែនពិតជាជីវិតមិនហ៊ឺហារនោះទេ
ព្រោះជុះអាចម៍ ជុះនោមតាមព្រៃតែអ្វីដែលបានទទួលមកវិញនោះគឺទោះបីទឹកលិចពិភព
លោកក៏អ្នកដែលទៅភ្នំគូលែនមិនខ្វល់ដែរព្រោះទីនោះជាទីទួលសុវត្ថិភាពទោះពិភពលោក
លិចលង់ក៏ទីនោះមិនជាអ្វីដែរព្រោះជាទឹកដីដែលនៅក្រោមឥទ្ធិពលរបស់ព្រហ្ម។

ចំពោះអ្នកខ្លះទៀតគេនិយាយថាដែនដីភ្នំគូលែនគឺជាអវចីយ៍ដែលបំផ្លាញសេចក្ដីសុខ
សុភមង្គលមនុស្សដែលខំជឿតាមធ្វើឲ្យគ្រួសារគេបែកបាក់ ម្ដាយព្រាត់កូនជីដូនព្រាត់ចៅជា
ដើម ។អ្ហូស!រឿងច្រើនណាស់ខ្ជិលនិទានព្រោះនេះជារឿងដែលដិតដាមក្នុងអារម្មណ៍មនុស្សខ្មែរដូចយុគសម័យប៉ុល ពតអញ្ចឹងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង