ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនឡឺកឺ៖ តែមានបញ្ហាគឺទៅពឹងព្រះ

83

ភ្នំពេញ ៖ ព្រះពុទ្ធខុសពីព្រះយេស៊ូព្រោះព្រះពុទ្ធនិយាយពីកម្ម និង ផលដែលមានន័យថាអ្នកធ្វើ
អ្វីនឹងបានទទួលផលពីទង្វើនោះមកវិញបើធ្វើស្រែគឺបានស្រូវមិនមែនបានត្រីនោះឡើយ ។
បើធ្វើបានបានទទួលបាបមកវិញដោយគ្មាននរណាទទួលជំនួសឡើយ។សម្រាប់ព្រះ
យេស៊ូរាល់អំពើរបាបនានាគឺព្រះទទួលយកទាំងអស់ ។ព្រះពុទ្ធបានយាងចូលបរិនិព្វានក្នុង
ព្រះជន្មាយុ៨០ព្រះវស្សាដែលមកទល់ពេលនេះមានរយៈពេល២៥៦៦ព្រះវស្សាហើយតែព្រះពុទ្ធសាសនានៅគង់វង្សដដែល។

សព្វថ្ងៃនេះខ្មែរមួយចំនួនដែលគោរពព្រះយេស៊ូបាននិយាយចំអកថាថ្វាយបង្គំព្រះដូច
ជាសំពះស៊ីម៉ងត៍ សំពះព្រះសង្ឃដូចជាសំពះកូនអ្នកស្រុក ។និយាយបែបនេះវាមិនខុសទេ
ព្រោះព្រះសាងឡើងពីស៊ីម៉ងត៍ចំពោះព្រះសង្ឃសុទ្ធតែជាកូនអ្នកស្រុក។
តែនៅក្នុងទ្រឹស្ដីព្រះពុទ្ធសាសនាបានពន្យល់ថាបើទៅសំពះព្រះសុំកន្ទុយលេខនោះគឺ
ពិតជាសំពះស៊ីម៉ងត៍មែនហើយ ឬទៅសុំកន្ទុយលេខពីលោកនោះក៏មិនខុសពីសំពះកូនអ្នកស្រុកដែរ ។
ព្រះសង្ឃមិនមែនជាអច្ឆរិយៈបុគ្គលសមណៈគោត្តមឯណាជាប្រថុជ្ជជនដែរហ្នឹងគ្រាន់
តែព្រះសង្ឃមានការលះបង់ខ្ពស់ជាងឧបាសក ឧបាសិការដូចជាមិនឆាន់ល្ងាច កោរសក់ កោរចិញ្ចើមមិនអាចច្រៀងរាំបានជាដើម ។

ខ្លះបាត់គោយកចេកមួយស្និតទៅបន់ស្រន់ព្រះឲ្យជួយរក។ អ្ហ៊ី ! ចេះទៅប្រើព្រះទៅរួច
ហ្ន។បែបនេះហើយទើបគេថាសំពះស៊ីម៉ងត៍នោះ ។កូនឈឺទៅបន់ព្រះចុះពេទ្យមិនព្រមទៅ
បើព្រះសង្ឃពេលអាពាធទៅរកពេទ្យដែរហ្នឹងរួចចេះតែទៅពឹងលោកឲ្យស្រោចទឹកដេញជម្ងឺ
ទៅរួច ។បែបនេះគេហៅថាមិនយល់ពីព្រះពុទ្ធសាសនា ៕

អត្ថបទដែលជាប់ទាក់ទង