ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាទិភាពសម្រាប់ផ្លូវដឹកនាំ អត្តពលិកសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

99

ភ្នំពេញ៖ វ៉ាត់ ចំរើន រដ្ឋលេខាធិការ អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅក្រោយបញ្ចប់កិច្ចប្រជុំហេដ្ឋារចនាសម្ព័ន្ធផ្លូវគាំទ្រខាងក្រៅពីគល់ស្ពានជ្រោយចង្វារបាញ់ឆ្ពោះទៅមហាវិថីឈ្នះឈ្នះដល់ពហុកីឡដ្ឋានជាតិមរតកកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនឹងត្រូវសាងសង់ និងជួសជុលកែលម្អមុនពេលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់។
ចំណែកផ្លូវ១ខ្សែសម្រាប់ស៊ីហ្គេម២០២៣នឹងត្រូវបានកំណត់អាទិភាពក្នុងចំណោមផ្លូវស្របគ្នាជាច្រើនខ្សែដើម្បីបង្ការគ្រោះថ្នាក់និងដឹកជញ្ជូនប្រតិភូអត្តពលិកមកប្រកួតឲ្យទាន់ពេលវេលា។
លោកគូសបញ្ជាក់ថា ថ្ងៃនេះ កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន ក្រោមការចង្អុលបង្ហាញពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានគណៈកម្មាធិការជាតិCAMSOCត្រួតពិនិត្យឲ្យបានរួចរាល់មុន១០០ថ្ងៃ។ប្រការនេះមានន័យថាចាប់ពីខែមករាឆ្នាំ២០២៣គឺការត្រៀមលក្ខណៈទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ត្រូវឲ្យបានរួចរាល់ទាំងអស់ ហើយកម្ពុជានឹងធ្វើកម្មវិធី Cambodia Ready សម្រាប់ ស៊ីហ្គេម ២០២៣។

ចំណុចសំខាន់នៅក្នុងកិច្ចប្រជុំថ្ងៃនេះឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំថោងខុនបាន
ដាក់ចេញនូវ២ចំណុចសំខាន់ៗមួយចំនួន។ទី១គឺហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ពហុកីឡដ្ឋាន
ជាតិមរតកតេជោដូចជាប្រព័ន្ធផ្លូវថ្នល់ប្រព័ន្ធភ្លើងប្រព័ន្ធលូដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រនេះ
ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
រាជធានីភ្នំពេញបានកសាងផ្លូវតភ្ជាប់៣ខ្សែពីស្ពានជ្រោយចង្វារមកមហាវិធីឈ្នះឈ្នះ ឆ្ពោះមកពហុកីឡដ្ឋានជាតិមរតកតេជោក្រៅពីផ្លូវសំខាន់ៗគឺផ្លូវជាតិលេខ៦Aនិងផ្លូវជាតិលេខ៥ ដែលមានប្រព័ន្ធផ្លូវប្រទាក់ក្រឡាគ្នាជាច្រើនខ្សែ។
លោកបន្តថា លើបញ្ហានេះ មិនមានក្តីបារម្ភពីការកកស្ទះ ក្នុងពេលកម្ពុជាប្រារព្ធពិធីបើក-បិទ ឬក្នុងអំឡុងពេលប្រកួតស៊ីហ្គេមលើកទី៣២ពីថ្ងៃទី៥ដល់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣នោះទេ។គ្រប់ដំណើរការសាងសង់ផ្លូវនិងផ្លូវដែលកំពុងដំណើរការជួសជុលកែលម្អដូចជាមហាវិថីឈ្នះឈ្នះជាដើមត្រូវរួចរាល់មុនពេលស៊ីហ្គេមឆ្នាំ២០២៣ជាមួយនឹងសោភ័ណ្ឌភាពស្រស់ស្អាត។

ជាមួយគ្នានេះ ផ្លូវ១ខ្សែ (SEA Games Lane) នឹងត្រូវរៀបចំសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដោយអនុញ្ញាតឲ្យតែរថយន្តដឹកជញ្ជូនប្រតិភូកីឡាករកីឡាការិនីតែប៉ុណ្ណោះ។ការបើកបរផ្សេងៗដែលមិនមានអាទិភាពត្រូវប្រើប្រាស់ផ្លូវរណបផ្សេងៗ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ មិនបង្កគ្រោះថ្នាក់ក្នុងគោលបំណងឲ្យប្រតិភូអត្តពលិកមកប្រកួតទាន់ពេលវេលា។ដូច្នេះហើយទើបយើងរៀបចំក្រោមកិច្ចសហការរបស់គណៈកម្មាធិការជាតិ CAMSOC និងអាជ្ញាធរ ដើម្បីជំរុញឲ្យមហាព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង