ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋភូមិព្រែកតាកូវ ប្រតិកម្មនឹងអាជ្ញាធរមូលដ្ឋាន ដែលឈូសឆាយពង្រីកផ្លូវ មិនជូនដំណឹងជាមុន ធ្វើឲ្យប៉ះពាល់របងផ្ទះនិងផលដំណំរបស់ពួកគាត់

122

 

កណ្តាល ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានប្រតិកម្មនឹងអាជ្ញាធរមូលដ្ឋាន ដែលយកគ្រឿងចក្រមកឈូសឆាយផ្លូវ ដោយមិនបានជូនដំណឹងជាមុន ធ្វើឲ្យប៉ះពាល់ដល់ផលដំណាំ របងផ្ទះរបស់ប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២២នេះ។

ប្រជាពលរដ្ឋមួយរូបបានលើកឡើងថា អាជ្ញាធរឃុំបានមកឈូសឆាយពង្រីកផ្លូវ គ្មានបានជូនដំណឹងដល់ប្រជាពលរដ្ឋនោះទេ។ អាជ្ញាធរបានប្រើគ្រឿងចក្រមកឈូសផ្លូវធើ្វឲ្យខូចរបងផ្ទះប្រជាពលរដ្ឋទាំងអស់។

ប្រជាពលរដ្ឋបានសំណូមពរឲ្យលោកមេឃុំដែលទើបនឹងឡើងតំណែងថ្មី សូមជួយជូនដំណឹងដល់ប្រជាពលរដ្ឋដែលនៅតាមបណ្តោយព្រៃថោងផង ។ គាត់មកឈូសផ្លូវដោយគ្មានជូនដំណឹងដល់អ្នកណាគេទេ ប៉ុន្តែបើប្រជាពលរដ្ឋរស់នៅបែបអាណាធិបតេយ្យ គាត់ធ្វើមិនដឹងនោះទេ។

ប្រភពដដែល បានបន្តថា ប្រជាពលរដ្ឋមិនមែន ប្រឆាំងនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការពង្រីកផ្លូវ ធ្វើផ្លូវបានស្អាតល្អ ងាយស្រួលក្នុងការធ្វើការដំណើរនោះទេ គឺពួកគាត់ចង់បានឲ្យអាជ្ញាធរមូលដ្ឋាន ចេញសេចក្តីជូនដំណឹងជាមុន ងាយស្រួល ក្នុងការរុះរើសំណង់របង ដើមឈើ ផលដំណាំ ជាដើម។

ចំណែកឯផ្ទះប្រជាពលរដ្ឋដែលសែស្រឡាយជាមួយលោកមេឃុំ មិនបានឈូសឆាយធ្វើឲ្យខូចខាតនោះទេ ទោះបីជាមានការប៉ះពាល់ក៏ដោយ ចំណែករបងផ្ទះរបស់ប្រជាពលរដ្ឋឈូសឆាយខ្ទេច ។ ពាក់ព័ន្ធនឹងករណីខាងលើ អ្នកយកព័ត៌មានយើង មិនអាចទំនាក់ទំនងលោកឃុំ ដើម្បីសុំការបំភ្លឺបានទេ៕


អត្ថបទដែលជាប់ទាក់ទង