ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ផ្ដល់អំណោយជាសម្ភារៈសិក្សា និងថវិកាដល់ក្មួយៗសិស្សានុសិស្ស៥១០នាក់និងលោកគ្រូ.អ្នកគ្រូ

57

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញពោលគឺលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដែលអមដំណើរដោយអភិបាលរង ខណ្ឌ.ប្រធានការិយាល័យ ព្រមទាំងមន្ត្រីរដ្ឋបាលខណ្ឌជាច្រើនរូបទៀតដោយបានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និង ក្មួយៗជាសិស្សានុសិស្សនៅសាលាបឋមសិក្សាភូមិធំនិងចុះចែកអំណោយនូវសម្ភារៈសិក្សានិងថវិកា ដល់ក្មួយៗជាសិស្សានុសិស្សនៅសាលា បឋមសិក្សាភូមិធំដោយក្នុងម្នាក់ៗទទួលបាន សៀវភៅ.ប៊ិច.ខ្មៅដៃ.ជ័រលប់និង ថវិកា៥ពាន់រៀល។រីឯលោកគ្រូ.អ្នកគ្រូទាំង១៤នាក់ក្នុងម្នាក់ៗទទួលបានថវិកា២មុឺនរៀល.លោកនាយកសាលា១០មុឺនរៀល.និង សិស្សពូកែ៣នាក់ក្នុងម្នាក់ៗទទួលបាន៥មុឺនរៀលផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញបាន ផ្ដាំផ្ញើទៅដល់ក្មួយៗជាសិស្សានុសិស្សអោយ ខិតខំសិក្សារៀនសូត្រអោយក្លាយខ្លួនជាសិស្សពូកែនិងជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សីហើយត្រូវចៀស អោយឆ្ងាយពីគ្រឿងញៀនពោលគឺត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង