ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងរយៈពេលពីរថ្ងៃមន្រ្តជំនាញ ធ្វើការដកហូត បានទំនិញមិនអនុលោមភាព ប្រមាណជិត ១តោន

47

ខេត្តកណ្ដាល ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប.សាខាខេត្តកណ្ដាល សហការជាមួយសមត្ថកិច្ចចម្រុះ បាននាំយករថយន្តពិសោធន៍ចល័តផ្អែកម្ហូបអាហារចុះត្រួតពិនិត្យកន្លែងលក់ស្ករត្នោត ប្រហុក និងទឹកត្រីមួយកន្លែងស្ថិតនៅឃុំកោះធំ ស្រុកកោះធំ ដើម្បីរកសារធាតុគីមីហាមឃាត់ និងយោងទៅតាមបណ្ដឹងប្រជាពលរដ្ឋផងដែរ។ តាមលទ្ធផល ឃើញថាមានភាពអនុលោម ដោយមិនមានសារធាតុគីមីឡើយ។

ដោយឡែកថ្ងៃទី១៣ និង១៤ ខែតុលា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តឧត្តរមានជ័យ កំពង់ស្ពឺ ត្បូងឃ្មុំ រាជធានីភ្នំពេញ និងកែប បានចុះត្រួតពិនិត្យទំនិញនៅតាមទីផ្សារបន្តទៀត ដើម្បីបញ្ជាក់យ៉ាងច្បាស់ថាមិនមានទំនិញមិនអនុលោមភាពដាក់លក់ជូនប្រជាពលរដ្ឋទាំងពេលបុណ្យអុំទូក និងក្រោយបុណ្យ។ ក្នុងរយៈពេលពីរថ្ងៃមន្រ្តីជំនាញបានរកឃើញនិងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ៧១៨.៣៦គីឡូក្រាមយកមកកម្ទេចចោល និងពិន័យម្ចាស់ទំនិញទៅតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង