ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ តៃកុងឡាន

215

ភ្នំពេញ ៖ តៃកុងឡាន ! បើនិយាយឲ្យស្រួលស្ដាប់គឺអ្នកបើកបរដែលជាអ្នកមានកាតព្វកិច្ចរក្សាសុវត្ថិភាពរបស់អ្នកជិះ។
សេចក្ដីសុខ ឬ ទុក្ខវាស្ថិតនៅលើតៃកុងឡាន ។បើតៃកុងឡានស្រវឹង ឬ មានភាពមានៈនោះអ្នកជិះអាចនឹងអន្តរាយ។អ្នកជិះអាចជួយប្រាប់តៃកុងឡានថាខាងមុខមានឡានគេឬមាជង្ហុកបានតែតៃកុងស្ដាប់ឬមិនស្ដាប់ជារឿងរបស់គាត់ព្រោះគាត់ជាអ្នកកាច់ចង្កូតដូច្នេះមហន្ត
រាយឬភាព សុខសាន្ដគឺស្ថិតនៅលើគាត់ដែលជាអ្នកបើកបរ ។
មិនខុសពីអ្នកដឹកនាំប្រទេសនោះទេបើគាត់ដឹកនាំប្រទេសទៅកាន់ភាពមហន្តរាយគឺ
ប្រទេសលិចលង់ហើយ ។កាលពីសម័យបុព្វេដែលអាណាចក្រខ្មែរមានដីលាតសន្ធឹងដល់
ណាដល់ណីនោះពេលនេះរួញនៅសល់តែប៉ុណ្ណេះ។នេះហើយដែលគេហៅថាអ្នកដឹកនៃដែលនាំប្រទេសទៅកាន់ក្ដីវិនាស ។

ចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ដោយសារតែអ្នកដឹកនាំធ្វើឲ្យប្រទេសក្លាយជាស្ថានរក
មិនតែប៉ុណ្ណោះប្រជាជនស្លាប់អស់ជាង៣លាននាក់។អ្នកដឹកនាំមិនខុសពីតៃកុងឡានឡើយ
ព្រោះចុងប៊ិចរបស់អ្នកដឹកនាំអាចអាចធ្វើឲ្យប្រទេសរីកចម្រើន ឬ លិចលង់បាន ។
រឿងខ្មែរបាត់ដីវាជារឿងរបស់អ្នកដឹកនាំនៃសតវត្សមុនដែលសតវត្សនេះរឿងបែបនេះ
នឹងមិនអាចកើ់តមាននោះទេ ។សតវត្សទី២១នេះមានតែលោកសម រង្ស៊ីម្នាក់គត់នៅលើលោក
ដែលក្លាហានចុះកិច្ចព្រមព្រៀងជាសម្ងាត់ជាមួយក្រុមម៉ុងតាញ៉ាដែលជាក្រុមអបគមន៍ប្រ
ឆាំងរដ្ឋាភិបាលវៀតណាមដោយប្រគល់ខេត្ត៤របស់កម្ពុជាឲ្យក្រុមម៉ុងតាញ៉ានេះគ្រប់គ្រងប្រ
សិនបើក្រុមនេះជួយទោះជួយបែបណាក៏ដោយឲ្យលោកសម រង្ស៊ីបានឡើងដឹកនាំប្រទេសកម្ពុជា ។
មិនទាន់ក្លាយជាអ្នកដឹកនាំប្រទេសផងបែរជាបង្ហាញសេណារីយោដឹកនាំប្រទេសដ៏
គម្រក់របស់ខ្លួនទៅហើយនោះ។មនុស្សបែបនេះបើក្លាយជាតៃកុងឡានវិញអ្នកជិះជាមួយមិន
ខុសពីជីះលើមឈូសឡើយ ។សូមប្រយ័ត្នតៃកុងឡានបែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង