ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ទ្រុស្ដមិត្ត

181

 

ភ្នំពេញ ៖ វាជារឿងដែលកើតមានតាំងពីសម័យពុទ្ធកាលឯណោះបើគេកុហក ឬ ភនាយឡឺកឺខ្ញុំក៏លើកយកមកកុហកតៗគ្នាតែប៉ុណ្ណោះ ។
មានពេលមួយនៅលើផែនដីយើងនេះជួបគ្រោះរាំងស្ងួត៣៤ឆ្នាំជាប់ៗគ្នាដែលជាហេតុធ្វើឲ្យសត្តនិករទាំងឡាយគ្មានទឹកសម្រាប់ផឹកឬងូតឡើយ ។
នៅក្នុងព្រៃដ៏ជ្រៅមួយសត្វសេកដែលជាប្រភេទសត្វដែលមានរោមស្អាតជាងគេនោះ បានហើរស្វះស្វែងចុលព្រៃជ្រៅៗដើម្វីរកទឹកផឹក ។ ជាសំណាងល្អសេកក៏ប្រទះនឹងអណ្ដូងមួយដែលមានទឹកច្រើន។
មិនបង្អង់យូរសត្វសេកក៏ហើយចុះទៅក្នុងអណ្ដូងនោះហើយផឹកទឹកនិងងូតទឹកលេងយ៉ាងសប្បាយ ។ បន្ទាប់ពីលេងទឹកអស់ចិត្តហើយនោះសេកក៏ឡើងពីអណ្ដូងមកវិញតែឡើងមិនរួចព្រោះទទឹកស្លាបជោគទៅហើយ ។សត្វសេកក៏ស្រែករកគេឲ្យជួយតែក្នុងព្រៃនោះគ្មាននរណាបានឭុសម្លេងសេកនោះទេ ។ ចៃដន្យមានបុរសម្នាក់ស្វែងរកទឹកដែរនោះ ក៏បានមកដល់អណ្ដូងនេះហើយក៏ចុះទៅផឹកទឹកនិងងូតទឹកលេងដូចសត្វសេកដែរ។ ចុងក្រោយទាំងបុរសនោះ ទាំងសេកក៏ចេញពីអណ្ដូងទឹកនោះមិនរួចដូចគ្នា ។

ទាំង២អាត្មាអស់សង្ឃឹមព្រមទាំងគិតថាពួកអញនឹងស្លាប់ចោលជីវិតក្នុងអណ្ដូងនេះហើយ។ ពេលនោះក៏មាននាគរាជមួយក្បាល ដែលមករកទឹកដែរនោះក៏មកលង់ខ្លួនបាន៣អាត្មាក្នុងអណ្ដូងនេះដែរទៅ។
ទាំង៣អាត្មាបានស្រែរកអ្នកជួយ ដោយសន្យាថានឹងដឹងគុណអ្នកជួយនោះមួយជីវិត។ ជាចៃដន្យមានបុរសម្នាក់ផ្សងទៀង បានមកដល់អណ្ដូងនេះហើយក៏ប្រាប់ឲ្យអ្នកទាំង៣ទ្រាំចាំគាត់ទៅបោចវល្លិ៍ដើម្បីជួយយោងមកខាងលើ ។
អ្នកទាំង៣បានរួចជីវិតព្រមទាំងសន្យាថា នឹងជួយបុរសរូបនេះវិញនៅពេលដែលគាត់ត្រូវការជំនួយព្រម ទាំងទទួលរាប់អានគ្នាជាមិត្តទៀតផង ។
ចំណេរក្រោយមកដោយចង់សាកចិត្តមិត្តទាំង៣នោះ បុរសអ្នកមានគុណបានទាក់ទង
ទៅសត្វសេកមុនគេដោយត្អូញត្អែរថា បងសេកអ៊ើយជួយខ្ញុំផងខ្ញុំក្រណាស់រកព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹក ។
សត្វសេកបានធានា ជួយហើយក៏ហើរចេញទៅបាត់ ដោយគិតក្នុងចិត្តថាតើអញនឹងជួយអ្នកមានគុណនោះដោយវិធីណា ? ហើយផងគិតផងសេកក៏ឃើញស្ដេច កំពុងតែផ្លាស់សម្លៀកបំពាក់ដើម្បីមុជទឹកស្រះ ។

សេកក៏នៅទន្ទឹងរង់ចាំមើលតើស្ដេចផែនដី មានរបស់មានតម្លៃអ្នខ្លះជាប់នឹងខ្លួនព្រោះតែចុះមុជទឹករបស់របរនោះ នឹងត្រូវទុកលើគោកហើយ ។ សេកក៏ឃើញកែវមណីដាក់នៅពីលើសម្លៀកបំពាក់ក៏លួចយកទៅឲ្យបុរស អ្នកមានគុណនោះដោយប្រាប់ថា សូមអ្នកមានគុណយក
របស់មានតម្លៃនេះទៅចុះតែមួយរយៈ អ្នកកុំអាលយកវាទៅលក់ ព្រោះនេះជារបស់ក្នុងរាជវាំង។

ស្ដេចឡើងពីស្រង់ទឹកបាត់កែវមណីក៏ផ្អើលឈូរឆរឡើង ហើយប្រាប់ឲ្យនាហ្ម៉ឺនសព្វមុខមន្ត្រីប៉ាវគងប៉ាឃ្មោះរកកែវមណីនោះមកវិញ ។
ថ្លែងពីបុរសអ្នកមានគុណនេះ បន្ទាប់ពីបានកែវមណីហើយក៏ចង់សាកល្បងជាមួយមនុស្ស និងនាគរាជបន្តទៀតគាត់ក៏យកកែវមណីនោះ ទៅផ្ញើជាមួយបុរសដែលខ្លួនបានជួយ ឲ្យរួចពីអណ្ដូងដោយប្រាប់បុរសនោះ តាមពាក្យដូចដែលសេកប្រាប់អញ្ចឹងដែរ ។
ដោយចិត្តលោភលន់បន្ទាប់ពីដឹងថា ស្ដេច កំពុងស្វែងរកកែវមណីជាមួយនឹងការសន្យា
ផ្ដល់រង្វាន់សន្ធឹកសន្ធាប់នោះបុរសទ្រុស្តមិត្តរូបនោះ ក៏យកកែវមណីទៅថ្វាយស្ដេច ដោយទូលថ្វាយពីដំណើរដើមទង ដែលបុរសមានគុណនោះយកមកផ្ញើខ្លួន ។

បុរសនោះត្រូវស្ដាចបញ្ជា យកទៅប្រហារជីវិត ។ជិតដល់ម៉ោងត្រូវស្លាប់ហើយបុរស នោះក៏នឹងឃើញដល់នាគរាជ ដែលបានសន្យាថានឹងជួយគាត់វិញនោះ។ នាគរាជក៏ក្លែងខ្លួនជាពេជ្ឈឃាត​ ហើយទៅប្រាប់អ្នកមានតួនាទីជាពេជ្ឈឃាត ដូចគ្នានោះថាចាំមួយភ្លែតខ្ញុំរវល់នៅ ផ្ទះបន្តិចចាំខ្ញុំត្រឡប់មកវិញ សឹមសម្លាប់បុរសនេះទាំងអស់គ្នា ។
នាគរាជនោះក៏ក្លែងខ្លួនជាពស់វែកទៅចឹកមហេសីស្ដេច។ ស្ដេចកោះហៅអស់បុរោហិត ក្នុងវាំងឲ្យជួយគន់គូរមើលតើមាន ហេតុភេទអ្វីបានជាមានរឿងផ្ទួនៗគ្នាម្ល៉េះ ។នាគរាជក៏បានក្លែងធ្វើជាបុរោហិតហើយ ក៏ទូលស្ដេចថាសូមព្រះអង្គកុំសម្លាប់បុសកម្នាក់នោះព្រោះគាត់ជា
អ្នកព្យាបាលពស់ចឹកដ៏ពូកែ ។

នាគរាជបន្ទាប់ពីដោះស្រាយរឿងក្នុងវាំង ហើយក៏ក្លែងមកធ្វើជាពេជ្ឈឃាតវិញព្រមទាំង ឲ្យដបថ្នាំទៅបុរសនោះ ហើយប្រាប់ថាបន្តិចទៀត ស្ដេចឲ្យអ្នកមានគុណឯងទៅព្យាបាលជម្ងឺពស់ចឹកដល់មហេសីព្រះអង្គ ហើយហើយសូមអ្នកយកថ្នាំនេះ ទៅលាបលើកន្លែងពស់ចឹកទៅ
នឹងជាសះស្បើយភ្លាម។
អ្វីៗបានចប់សព្វគ្រប់ដោយចុងក្រោយ បុរសដែលក្បត់គ្នាឯងក្លាយ ជាមានទោសប្រហារជីវិតវិញម្ដងទៅ ។នេះហើយជាមិត្តទ្រុស្តមិត្ត ! គួរតែនៅឲ្យឆ្ងាយពីមនុស្សបែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង