ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ណុប ចាន់ណារិន្ទ៖ កិច្ចការអធិ ការកិច្ច គឺជាមុម មួយនៃការលើកកំពស់ អភិបាលកិច្ចល្អ ដែលជាស្នូល នៃគោល នយោបាយយុទ្ធសាស្ត្រចតុកោណ

149

ភ្នំពេញ: អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច (ទ.រ.ព.អ )លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០១វិច្ចិកា២០២២ថា : ការចុះធ្វើអធិការកិច្ច នាពេលនេះ ជាផ្នែកមួយក្នុងការអនុវត្តឲ្យបានប្រសិទ្ធិភាពនៃគោលន យោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអភិបាលកិច្ចល្អ ជាស្នូល ។

លោក ណុប ចាន់ណារិន្ទ បានបន្តថា  តាមរយៈនៃការរកឃើញពីចំណុចអវិជ្ជមាន របស់នីតិបុគ្គល ឬសារវ័ន្តបុគ្គល ជាជំហ៊ានដំបូង យើងត្រូវធ្វើការកែលម្អតម្រង់ទិសដល់មន្រ្តីរាជការរដ្ឋបាលសាធារណៈ នៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី-ខេត្ត គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារណៈ និងមន្ទីរ-អង្គភាព ទាំងនោះ ឱ្យអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ សំដៅបម្រើផល​ប្រយោជន៍សាធារណៈ នឹងផ្តល់ជំនឿជឿជាក់ដល់ប្រជាជន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។
ការលើកឡើងរបស់ លោក ណុប ចាន់ណារិន្ទ នាពេលនេះ បានធ្វើឡើងក្នុងគ្រាដែលដឹកនាំក្រុមការងារចុះធ្វើអធិការកិច្ច នៅរដ្ឋបាលខេត្តកំពង់ស្ពឺ  មន្រ្តីសាលា ដំបូងខេត្ត រដ្ឋបាលក្រុង-ស្រុក រួមនឹងមន្ទីរជុំវិញរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃអង្គារ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោក ណុប ចាន់ណារិន្ទ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទរពអ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់លោកជំទាវ ផ្ញើជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការគ្រប់អង្គភាព ប្រកប ដោយក្តីនឹករលឹក និងបានជំរាបជូនពីគោលបំណង នៃការចុះធ្វើអធិការកិច្ចដែលមានក្នុងកម្មវត្ថុ នៃបេសកម្មចំនួនពីរជាសំខាន់: ១-ពិនិត្យលើសេវាសាធារណ:
២- កិច្ចលទ្ធកម្មសាធារណ: ។ កម្មវត្ថុ នៃបេសកកម្មទាំងពីរខាងលើនេះ ជាការងារមួយក្នុងចំណោមការងារជាច្រើនទៀត របស់ក្រសួងទរពអ ក្នុងឋាន:ជាសេនាធិការឲ្យរាជរដ្ឋាភិបាលលើវិស័យអធិការកិច្ច ដើម្បីចុះតាមដានពិនិត្យមើល និងរាយការណ៍ជូនប្រមុខដឹកនាំតាមឋានានុក្រម តាមរយ:លទ្ធផលអធិការកិច្ខ សំដៅធ្វើយ៉ាងណាឲ្យការអនុវត្តបានជោគជ័យប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាព អនុវត្តភារកិច្ចរបស់អង្គភាពនីមួយៗដែលទទួលខុសត្រូវ លើការងារគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈក្នុងការិយាល័យ និងនៅថ្នាក់រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុង-ស្រុក សាលាដំបូងខេត្ត ពន្ធនា​គា​រខេត្ត ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង-ស្រុកព្រមទាំងមន្ទីរ-អង្គភាពជុំវិញខេត្តនិងអង្គភាពពាក់ព័ន្ធ ។
លោក ណុប ចាន់ណារិន្ទ បានអរគុណចំពោះ លោក អភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការបាន ល្អជាមួយក្រុមការងារ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់នូវហានិភ័យ និងភាពមិនប្រក្រតី ដែលអាចកើតមានឡើងក្នុងដំណើរការ នៃការអនុវត្ត ។ ក្នុងនោះយើងក៏មានការលើកសរសើរចំពោះអង្គភាពនានាដែលអនុវត្តបានល្អ និងធ្វើការកែកែលម្អចំណុចអវិជ្ជមានជាបន្ទាន់ជាមួយគ្នាផងដែរ ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង