ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលស្រុកតាំងគោក ជំរុញលើកទឹកចិត្តឱ្យប្រជាកសិករធ្វើស្រូវប្រដេញទឹក និងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតក្នុងអំឡុងពេលទឹកជំនន់

98

កំពង់ធំ. ក្រោយពេលទឹកស្រក ប្រជាកសិករនៅស្រុកតាំងគោក ចាប់ផ្តើមសស្រាក់សស្រាំធ្វើស្រូវប្រដេញទឹក និងស្តារឡើងវិញ បន្ទាប់ពីរងការខូចខាតដោយទឹកជំនន់។
ដោយមានការយកចិត្តទុកដាក់ និងឈ្វេងយល់ពីទុក្ខលំបាករបស់បងប្អូន ប្រជាកសិ ករ នៅព្រឹកថ្ងៃអង្គារ ៨កើតខែកត្តិក ឆ្នាំខាល ចត្វាស័កព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការីព្រមទាំងអាជ្ញាធរឃុំពង្រ បានចុះពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវរបស់ប្រជាកសិករ ក្រោយពីទឹកជំនន់បានស្រក។

នៅក្នុងឱកាសនោះលោកអភិបាលស្រុក ក៏បានក្រើនរម្លឹកដល់អាជ្ញាធរឃុំ ឱ្យធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន ធ្វើការទប់ទឹកដើម្បីប្រើប្រាស់ ចៀសវាងកាយទំនប់ ឬភ្លឺស្រែដើម្បីចាប់ត្រី ជាហេតុនាំឱ្យទឹកហូរខ្វះទឹកប្រើប្រាស់ ព្រោះរដូវនេះទឹកភ្លៀងមិនសម្បូរទៀតទេ។ បន្ថែមពីនេះទៀតលោកអភិបាលក៏បានលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋខិតខំធ្វើស្រែប្រដេញទឹក និងស្តារឡើងវិញកុំទុកស្រែឱ្យនៅទំនេរ។

បងប្អូនប្រជាពលរដ្ឋមានការសប្បាយរីក រាយ ដោយឃើញមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំស្រុកនិងអាជ្ញាធរមូលដ្ឋានបានគិតគូរពីសុខទុក្ខរបស ពួកគាត់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ស្រូវពូជ ដើម្បីធ្វើការស្តារឡើងវិញ នូវស្រែដែលបានខូចខាត់ដោយទឹកជំនន់កន្លងមកនោះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង