ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកមុំ វណ្ណា នាយកគេហទំព័រភ្នំពេញរីផតធើ សូមគោរពជូនពរនិងអបអរសារចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ដែលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជា «កិត្តិសង្គហបណ្ឌិត»

109

 

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ជា «កិត្តិសង្គហបណ្ឌិត»។ នេះបើតាមព្រះរាជក្រឹត្យនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ឯកឧត្តម គន់ គីម ជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល មានឋានៈជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាមានតួនាទីជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។

ក្នុងតួនាទីជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រតិបត្តិករលើសមរភូមិគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម តែងបានយកចិត្តទុកដាក់ខ្ពស់លើ ការងារគ្រោះមហន្តរាយ ហើយតែងបានចុះដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ នៅតាមតំបន់ជួបគ្រោះមហន្តរាយនានា។ ឯកឧត្តមត្រូវបានគេមើលឃើញថា ជាមន្ត្រីដែលធ្វើសកម្មភាពសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់លើតួនាទីដែលរាជរដ្ឋាភិបាលបានប្រគល់ជូន៕

អត្ថបទដែលជាប់ទាក់ទង