ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ តោះ ! ចូលនិព្វានយើង

168

ភ្នំពេញ ៖ ក្មេងស្រុកខ្មែរយើងបើនិយាយទៅហាក់ដូចជាចូលចិត្តយកជីវិតទៅប្រឡែងលេងជាមួយនឹងគ្រោះថ្នាក់ណាស់ ។
បើចូលចិត្តបែបនេះគួរតែបបួលគ្នាចូលនិព្វានទៅនោះទើបជាកន្លែងដែលមានសេចក្ដីសុខមិនលំបាករកស៊ីមិនខ្វល់បុណ្យបាប។ព្រះពុទ្ធទ្រង់ចូលកនិព្វានជាង២០០០ព្រះវស្សាហើយ។តាមពុទ្ធទំនាយព្រះពុទ្ធសាសនានឹងរលាយសាបសូនបន្ទាប់ពីនៅគង់វង្សបាន៥០០០ព្រះវស្សា ។
សព្វថ្ងៃនេះមនុស្សចេះខ្លាចបុណ្យ ខា្លចបាប ខ្លាចដល់ពេលស្លាប់ទៅកើតជាប្រេត ឬចុះទៅស្ថាននរកដោយរស់នៅយ៉ាងវេទនា។ បែបនេះហើយទើបមនុស្សពេលនៅរស់បបួលគ្នាធ្វើបុណ្យដោយខ្លាចធ្លាក់នរក ឬ កើតជាប្រែតដែលស៊ីតែខ្ទុះ កំហាកនោះ ។

តែបើលោបានទៅកើតនៅស្ថានសួគ៌ឬស្ថានត្រៃយ៍ត្រឹង្សវិញអ្ហេះមួយថ្ងៃនាស្ថាននោះស្មើនឹង១០០ឆ្នាំស្ថានមនុស្សឯណោះតែទៅស្ថានហ្នឹងលោតែប្រព្រឹត្តិអំពើរបាបនឹងធ្លាក់មកស្ថាននរក ឬ កើតជាប្រែតក៏មានដែរ ។
ដូច្នេះមានតែបបួលគ្នាចូលនិព្វានប៉ុណ្ណោះព្រោះលើលោកនេះសម្បត្តិមាន៣គឺសម្បត្តិមនុស្ស សម្បត្តិទេវតា និង សម្បត្តិព្រះនិព្វាន ។ជាមនុស្សស្រាប់យើងដឹងហើយថាតើទ្រព្យយើងមានអ្វីខ្លះ ហើយសម្បត្តិទេវតាមានអ្វីខ្លះចំពោះសម្បត្តិនិព្វានគឺមានកោដិ និងចេតីយ៍៕

អត្ថបទដែលជាប់ទាក់ទង