ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ កុំ ! ទាំង៨

186

ភ្នំពេញ ៖ ពាក្យថា ” កុំ” មានន័យថាបដិសេធ ហើយបើតាមក្មេងៗនាយុគសម័យនេះគេនិយាយ
ថា “ ណូ ដែលជាសំនៀងភាសាអង់គ្លេស គឺ NO” ។
កុំទាំង៨តើមានអ្វីខ្លះ ?ទី១គឺកុំជឿគ្រូទាយពេក ។គ្រូទាយមិនដែលក្លាយខ្លួនជាឧកញ្ញ៉ា
នោះទេហើយបើទាយឆុតមែនអ្ហេះគឺទាយពីជោគវាសនាខ្លួនឯងបាត់ទៅហើយគ្រូទាយគ្រាន់
តែចេះមើលតាមទឹកមុខហើយក៏ចេះតែថាៗទៅប៉ុណ្ណោះ ។

ទី២កុំសូវជឿពីរឿងរំដោះគ្រោះពេក។ថ្ងៃមុនគ្រូដែលល្បីខាងរំដោះគ្រោះយប់ឡើងដេក
ស្រែកហៅគេឲ្យជួយគេក៏យកទៅពេទ្យៗក៏ថតមើលស្រាប់តែឃើញគ្រួសក្នុងតម្រងនោមគ្រូ
ហើយក៏ត្រូវពេទ្យវះកាត់ ។រំដោះគ្រោះឲ្យគេភ្លេចពីគ្រួសក្នុងតម្រងនោមខ្លួនឯង ។
ទី៣កុំសូវជឿលើរឿងចាក់គម្ពីរពេកព្រោះវាសនារបស់មនុស្សម្នាក់ៗមិនមែននៅក្នុង
គម្ពីរនោះទេ។វាសនារបស់យើងគឺយើងជាអ្នកកំណត់ដោយខ្លួនឯង មិនមែននៅក្នុងកណ្ដាប់ដៃរបស់នរណាឬគម្ពីរឡើយ ។
ទី៤កុំជឿលើសំណាងពេក ។សំណាងវាកើតចេញមកពីយើងជាអ្នកសាងបើយើងខិតខំ
សាងដោយការប្រឹងប្រែងដោយខ្លួនឯងនោះទោះមិនបានជោគជ័យក៏អ្វីៗយើងបានបញ្ចេញញើសដើម្បីវាដែរ។នៅក្នុងគតិលោកបាននិទានពីបុរស២នាក់ប្ដីប្រពន្ធដែលរកស៊ីកាប់អុសលក់។
ពេលចូលទៅកាប់អុសក្នុងព្រៃគាត់តែងតែបន់ស្រន់អ្នកតាសុំមាសប៉ុនដូងទុំ ។អ្នកតា
ស្រកៀរត្រចៀកពេកក៏កោះហៅអ្នកតាក្នុងព្រៃទាំងអស់មកប្រជុំថាតើគួរផ្ដល់សំណាងដល់ពីរ
នាក់ប្ដីប្រពន្ធនោះឬយ៉ាងណា ?

អ្នកតាឯកភាពថាឲ្យទៅចុះ ។យប់ឡើងអ្នកតាក៏យកមាសទៅដាក់នឹងមាត់ជណ្ដើរផ្ទះ
បុរសនោះ ។ព្រលឹមឡើងបុរសជាប្តីបាននិយាយថារាល់ថ្ងៃយើងចុះតាមជណ្ដើរមុខមិនដែល
មានសំណាងសោះហេតុនេះយើងចុះជណ្ដើរក្រោយវិញម្ដងក្រែងលើមានសំណាង។ដោយសារតែចុះតាមជណ្ដើរក្រោយបែបនេះទាំង២នាក់ប្ដីប្រពន្ធមិនបានជួបសំណាងឡើយ ។
យប់ទី២អ្នកតាក៏យកមាសនោះទៅដាក់ជណ្ដើរក្រោយវិញម្ដងដើម្បីផ្ដល់សំណាងដល់២នាក់ប្ដីប្រពន្ធនេះតែទាំង២នាក់ប្ដីប្រពន្ធនៅតែអត់សំណាងដដែលព្រោះគាត់វិលមកចុះតាមជណ្ដើរមុខសារជាថ្មី ។
អ្នកតាចង់ទាល់តម្រេះក៏សម្រេចចិត្តជាចុងក្រោយថាយប់នេះនឹងយកមាសនេះទៅដាក់នៅក្បាលដមណេកតែម្ដង ។ចៃដន្យមុននឹងដេកប្ដីនិយាយទៅកាន់ប្រពន្ធថាយើងដេកក្បាល
ទីទឹសនឹងរាប់ឆ្នាំហើយតែគ្មានសំណាងដូច្នេះយើងដូរមកដេកក្បាលប្ដូរទឹសមកខាងនេះវិញ
ម្ដង។ចុងក្រោយបុរសទាំងពីរនាក់ប្ដីប្រពន្ធគ្មានសំណាងរហូតដល់ថ្ងៃស្លាប់ ។ហេតុនេះសូមកុំជឿលើសំណាងពេក។

ទី៥កុំជឿលើថ្ងៃ ខែពេក ។តាមពិតថ្ងៃណាក៏ល្អដែរសំខាន់តើយើងធ្វើល្អឬក៏អត់?បើ
រៀបការរឿងដេញពេលាវាជាប្របែណីទៅហើយយើងគួរតែធ្វើទៅ ។
ទី៦កុំជឿគ្រូមន្ដអាគមពេកព្រោះគ្រូមន្ដអាគមច្រើនតែខ្មោចចូល។ទី៧កុំជឿលើយល់
សប្តិ៍ពេកព្រោះអ្នកចាក់កន្ទុយលេខដោយសារតែជឿយល់សប្តិ៍នេះហើយទាល់តែកន្ទុយលេខចេញហើយមេស៊ីអស់ទើបកាត់ឆ្នោតត្រូវ ។ទី៨កុំឆាប់ជឿគេពេកប្រយ័ត្នចាញ់បោកគេ ។
នេះគឺកុំទាំង៨ដែលនាយខ្ញុំដូចជាចង់ឡឺកឺយ៉ាងម៉េចទេលោតែនឹងឃើញរឿងកុំ ! បែបនេះ ។សូមកុំប្រកាន់ ៕

អត្ថបទដែលជាប់ទាក់ទង