ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អំណួត

164

ភ្នំពេញ ៖ កុំសូវជាអួតពេកប្រយ័ត្នបាក់អំណួតប្រែជាអន្តរាយខ្លួនឯង។បើជាអ្នកខ្លាំងហើយក៏ខ្លាំង
ទៅប្រយ័ត្នអ្នកខ្សោយគេធុញពេកគេបញ្ជោរបណ្ដាលឲ្យខាតបង់ ឬ ស្លាប់ខ្លួនក៏មានដែរ ។
សត្វក្របីគឺជាសត្វខ្លាំងក្នុងចំណោមអ្នកខ្លាំង។ចំពោះសត្វក្អែកគ្រាន់តែជាបក្សីមួយប្រ
ភេទដែលមានពណ៌ខ្មៅនិងជាតំណាងសភាវៈអាក្រក់ទៀតផង។

ក្នុងគតិលោកគេបាននិទានពីសត្វក្អែក២ក្បាលចង់ស៊ីសាច់ក្របី ។ក្អែកជាសត្វមានភាព
វៃឆ្លាតឯក្របីជាសត្វល្ងង់និងមានអំណួត។ដោយចង់ស៊ីសាច់ក្របីសត្វក្អែកក៏ហើរទៅទំលើខ្នងក្របីព្ហើយនិយាយបញ្ជោរថាបងក្របីមានមាឌធំ និងមានស្នែងជាអាវុធចុះហេតុអ្វីបងឯងសុខចិត្តនៅស្ងៀមឲ្យរុយ និង របោមចោមរោមបឺតឈាមបងឯងយ៉ាងនេះ ?
អាសត្វតូចល្អិតបែបនេះបងឯងគួរតែប្រើស្នែងវ័ធវាដើម្បីកុំឲ្យវាកុំឲ្យវាបន្ដព្រហើនបែបនេះ។ក្របីឭុបែបនេះក៏វ័ធសត្វរុយ និង របោមដែលទំលើខ្លួនបណ្ដាលឥ្យរយះខ្លួនឯងចេញ
ឈាមជោគខ្លួន។ទីបំផុតក្របីក៏ស្លាប់ដោយសារតែពាក្យបញ្ជោររបស់ក្អែកក្របីក៏បានក្លាយជាចំណីក្អែកក្នុងពេលនោះទៅ។
ជាមនុស្សកុំល្ងង់ និងកុំលង់ពាក្យបញ្ជោររបស់អ្នកដទៃប្រយ័ត្នមានវាសនាដូចសត្វក្របី
មុននឹងទទួលសំដីគេត្រូវតែចេះពិចារណាផងហ្នា ៕

អត្ថបទដែលជាប់ទាក់ទង