ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មនុស្សជើង១០

164

ភ្នំពេញ ៖ មនុស្សជើង១០គឺជាមហាមនុស្សកំជិលអាំងផេះដែលអង្គុយតែក្នុងប៊ុយរ៉ូហើយបញ្ជា
កូនចៅ និងបន្ទោសកូនចៅដែលធ្វើអ្វីៗមិនស្របតាមបំណងរបស់ខ្លួន។
មនុស្សប្រភេទនេះអ្ហេះបើនៅចំពោះមុខមេវិញនិយាយពីយកមុខយកមាត់តែបើចំពោះ
អ្នកនៅក្រោមបង្គាប់ខ្លួនវិញនិយាយពីងាកបន្ទោសៗហើយមិនចុះទៅណាទេគឺអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់លេងហ្វេសប៊ុក ឬ ឆាតទៅញ៉ែស្រី ណាត់ស្រីស៊ីបាយ ចូលការ៉ាអូខេ ឬ ជួនកាលបង្ហួសទៅផ្ទះសំណាក់ទៀតផង ។
ហេតុអ្វីបានជាគេហៅមនុស្សប្រភេទនេះថាជាមនុស្សជើង១០ព្រោះជើងខ្លួនឯងមាន
២ ជើងតុ ៤ និងជើងកៅអី៤ទៀតដល់រាប់មេដាយមេជើងទៅពិតជា១០មែន។

តែក្នុងសម័យកុំព្យូទ័រនេះអ្ហេះមនុស្សប្រភេទនេះមិនប្រាកដជាជើង១០ដូចមុនទេទោះ
បីនៅតែក្នុងប៊ុយរ៉ូដោយមិនចុះមូលដ្ឋានក៏ដោយព្រោះសម័យនេះតុទំនើបណាស់តុខ្លះមាន
ជើងតែ២ទេព្រោះគេធ្វើជាងជាប់គ្នាម្ខាង១ចំពោះតុខ្លះមានជើង៣។ចំពោះកៅអីវិញគេអង្គុយកៅអីវិលដែលជាធម្មតាកៅអីប្រភេទនេះមានជើង៥ឬ៦ឯណោះ ។
មនុស្សសម័យនេះជួនកាលក៏មានជើង១០ដែរ ជួនកាលក៏តិចជាង១០ហើយក៏មានលើសអី១០ដែរ។មនុស្សជើង១០គឺសំដៅលើមនុស្សខ្ជិលដែលមិនចុះមូលដ្ឋានតែបើអង្គុយប្រជុំក្នុងបន្ទប់ម៉ាស៊ីនត្រជាក់វិញអ្ហេះជួនកាលខ្សឹបប្រាប់ទូរទស្សន៍ឲ្យថតខ្លួនឲ្យបានច្រើនទៀតផងដោយសុខចិត្តចំណាយលុយកាហ្វេ គុយទាវដល់អ្នកថត អ្ហេស ! អ្ហេស មនុស្សជើង១០ ៕

អត្ថបទដែលជាប់ទាក់ទង