ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ កុំខ្លាចការគម្រាម

166

ភ្នំពេញ ៖ តាមធម្មតាមនុស្ស ឬ សត្វដែលស្លូតតែងតែទទួលការគម្រាមពីអ្នកខ្លាំងតែបើយើងនៅ
បន្តទទួលយកការគម្រាមនោះមួយជីវិតនេះយើងនឹងរស់នៅក្រោមការគម្រាមរបស់បុគ្គលនោះរហូត ។
ជាការពិតហើយខ្មែរយើងតែងតែនិយាយថាពងមាន់កុំជល់ជាមួយថ្ម។ពាក្យនេះចំជាឡូស៊ីកមែនទែនព្រើវាមិនដែលពងមាន់ទៅជល់ឈ្នះថ្មនោះទេព្រោះរឿងនេះតាំងពីសម័យតាទួត
ឬតាលួតរបស់ជីតាខ្ញុំក៏គាត់និយាយបែបនេះដែរ ។

ជាការពិតហើយយើងមិនចេះក្បាច់គុនកុំចង់ទៅវ៉ាជាមួយគេដែលចេះក្បាច់គុនតែត្រូវ
ដឹងថាអ្នកចេះក្បាច់គុនគេមានក្រមសីលធម៌ គឺ មិនវ៉ៃជាមួយដំឡូងមូលទេសុខចិត្តឲ្យគេវ៉ៃ
បន្តិចបន្តួចក៏ដើរចេញទៅតែបើឃើញគេដើរចេញហើយកុំព្រហើនឲ្យសោះប្រយ័ត្នគេប្រើសិទ្ធការពារខ្លួនតបមកវិញ។
ពងមានមិនអាចជល់ជាមួយថ្មបានមែនទោះបីថ្មមួយដុំតូចហើយពងមាន់រាប់រយគ្រាប់ក៏មិនអាចបំបែកថ្មនោះបានដែរ ។តែត្រូចចាំថាពងមានដែលជល់ជាមួយថ្មនោះអាចធ្វើឲ្យថ្ម
ពុកផុយនាពេលអនាគត ។
ជាមនុស្សបើគេគម្រាមយើង ឬ វ៉ៃយើងថ្ងៃនេះយើងមិនបានតបតអ្វីទេនោះថ្ងៃស្អែកគេ
នឹងប្រព្រឹត្តិបែបនេះមកលើយើងទៀត។ហេតុនេះជាមនុស្សគួរតែមានភាពក្លាហានក្នុងខ្លួនខ្លះៗទៅ ។
ស្ថាបនិកបក្សកុម្មុយនីស្ដចិនលោកម៉ៅ សេទុង( Mao Tse Tung)បាននិយាយថា”បើគេ
គម្រាមយើងៗមិនតបតស្អែកគេគម្រាមទៀតតែបើយើងតបតលទ្ធនឹងមានពីរគឺឬមួយស្ថាន
ភាពកាន់តែអាក្រក់ជាងមុន ឬ មួយវាល្អជាងមុន”។

លោកពន្យល់ថាកាលពីក្មេងលោកត្រូវឧ៍ពុករបស់លោកដេញវ៉ៃលោកក៏រត់ហើយឧ៍ពុកលោកនៅតែបន្តដេញទីបំផុតលោកបានទៅដល់មាត់ជ្រោះមួយលោកក៏អស់ផ្លូវដើម្បីរត់ក្នុងស្ថានភាពទាល់ច្រកបែបនេះលោកក៏គម្រាមទៅឧ៍ពុករបស់លោកវិញថាបើលោកឧ៍ពុកនៅតែចូលមកលោកនឹងលោតចូលជ្រោះ។
ឧ៍ពុកលោកក៏អង្វរលោកឲ្យត្រឡប់ទៅផ្ទះវិញដោយសន្យាថានឹងលែងវ៉ៃលោកជារៀងរហូតនេះជាលទ្ធផលល្អ ។
ចុះលទ្ធផលអាក្រក់?ដូចជាករណីមេដឹកនាំអ៊ីរ៉ាក់គឺលោកសាដាម ហ៊ូសេនដែលត្រូវ
អាមេរិកគម្រាមលោកតបវិញយ៉ាងព្រហើនថាលោកមិនខ្លាចអាមេរិកទេបើហ៊ានលោកក៏នឹងវ៉ៃ
វិញតែទីបំផុតលោកសាដាមហ៊ូសេនត្រូវព្យួរកទាំងរស់។សូមទោសនេះវាគ្រាន់តែជាការលើកឡើងរបស់មនុស្សឡឺកឺតាមការពោលរបស់មនុស្សខ្លាំងៗប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង