ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពុយ គា នឹងត្រូវតែងតាំងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា ជំនួស លោក ប៉ែន បូណា ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន

34

 

ភ្នំពេញ ៖ លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកឆ្លើយឆ្លងសារព័ត៌មានក្យូដូរបស់ជប៉ុន ត្រូវបានជ្រើសតាំងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា ជំនួសលោក ប៉ែន បូណា ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។

ក្រៅពីជ្រើសតាំងលោកពុយ គា ជាប្រធាន ក្លឹបអ្នកកាសែតកម្ពុជា ក៏បានជ្រើសតាំង លោក ខៀវ កូឡា ជាអគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាផងដែរ។

បើតាមសេចក្តីជូនដំណឹង ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមជម្រាបជូនសមាជិក សមាជិកា ក.អ.ក ជ្រាបថា ដោយលោក ប៉ែន បូណា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងយោងតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ក.អ.ក លោក ប៉ែន បូណា បានសុំលាឈប់ពីប្រធានក្លិប។ ដូច្នេះដើម្បី បន្តនិរន្តរភាពរបស់ក្លិប គណៈកម្មាធិការនាយក ក.អ.ក បានសម្រេចជ្រើសតាំង៖
១ – លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា, ២ – លោក ខៀវ កូឡា ជាអគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា។

ក.អ.ក នឹងរៀបចំសមាជដើម្បីបោះឆ្នោតជ្រើសរើសប្រធាននិងអគ្គលេខាធិការឱ្យស្របតាមលក្ខន្តិកៈរបស់ខ្លួន នាពេលវេលាសមស្រប ក្នុងពេលឆាប់ៗខាងមុខ។ អាស្រយ័ហេតុនេះសូមសមាជិក សមាជិកា ក.អ.ក ទាំងអស់មេត្តាជ្រាប។ សមាជិកស្ថាបនិក សូមសមាជិកសមាជិកា ក.អ.ក ទាំងអស់ទទួលនូវការរាប់អានដ៏ស្មោះស្មគ្រ័អំពី ក.អ.ក៕

អត្ថបទដែលជាប់ទាក់ទង