ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖​ ជេរយកបុណ្យ ?

225

ភ្នំពេញ ៖ គេថាធ្វើល្អបានល្អហើយបើធ្វើអាក្រក់នឹងបានផលអាក្រក់មកវិញបែបនេះបើតាមធម៌ព្រះពុទ្ធនោះថា” កម្មផល”។
តាមពិតនរណាធ្វើអ្វីគឺបានទទួលផលហ្នឹងមកវិញហើយបើមិនជឿសាកមើលទៅបើធ្វើចោរគឺជាប់គុក ធ្វើស្រែបានស្រូវ ។
ចុះបើជេរគេបានស្អីមកវិញ ?បើនិយាយភាសាឲ្យស្រួលស្ដាប់បើជេរគេគឺបានបែកមាត់
ឬ ត្រូវគេវ៉ៃទ្រមខ្លួនបើមិនជឿទេសាកមើលទៅ។តែពេលនេះអ្វីៗវាហាក់ដូចជាប្រែប្រួលយ៉ាង
ម៉េចទេឃើ់ះអ្នកជេរគេច្រើនតែបានបុណ្យសក្តិមកវិញ ។
ព្រះពុទ្ធថា”ពៀររមែងរមកងាប់ដោយការមិនចងពៀរ”ឯរឿងគុននិយាមចិនវិញនោះថា
“បើរវល់តែតាមសងសឹកគ្នាទៅវិញទៅមកមិនចេះចប់យ៉ាងនេះតើក្នុងពិភពគុនពេលណាទើប
លែងមានឈាមហូរ?”។ជាការពិតបើរវស់តែតាមសងសឹកគ្នា តាមចងពៀរគ្នាមិនចេះចប់តើ
ក្នុងសង្គមមួយអាចមានសន្ដិភាពបានឬទេ ?

លោកដាំ សិទ្ធិ អតីតអ្នកតំណាងរាស្រ្តរបស់គណៈបក្សប្រឈាងដែលជេររដ្ឋាភិបាល
ដូចហែកខោលុះអស់ផ្លូវដើរនិយាយតែមួយម៉ាត់ថាពីមុនខុសហើយសុំចូលរួមរស់ជាមួយ
ហើយលិខិតនោះសរសេរដោយប៊ិកទៅទៀតចុងក្រោយបានធ្វើជាទីប្រឹក្សាសម្ដេចតេជោដែល
មានថានៈស្មើរដ្ឋលេខាធិការទៅទៀត ។
បែបនេះគេហៅថាជេរមិនបែកមាត់ឡើយ គឺជេរដើម្បីស្វែងរកសក្តិ ស្វែងរកលាភ ។ជយោអ្នកជេរនៃយើង ៕

អត្ថបទដែលជាប់ទាក់ទង