ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ បើព្រះមានមែន គួរតែបបួលគ្នា ទៅធ្វើបាតុកម្មជាមួយព្រះសាកមើល៍

217

ភ្នំពេញ ៖ ជាអ្នកឆ្កួតនឹងបាល់ទាត់មួយរូបក៏នៅខ្វល់តែនឹងរឿងបាល់ទាត់ពិភពលោកដែលកំពុងតែប្រកួតនៅកាតា។
ប្រទេសខ្លាំងរបស់អាស៊ីចុងក្រោយត្រូវបានខ្ទាតចេញហើយគឺជប៉ុនចាញ់ប្រេស៊ីល និង
កូរេខាងត្បូងចាញ់ក្រូអាតត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

និយាយដោយត្រង់ទៅបើសិនជាព្រះពិតជាមានមែននោះយើងជនជាតិអាស៊ីល្មមនាំគ្នាទិញសំបុត្រយន្តហោះទៅធ្វើបាតុកម្មនិងព្រះហើយ។តើមូលហេតុអ្វី?
ព្រះបានបង្កើតមនុស្សលោកមកហេតុអ្វីបានជាអោយជនជាតិអាស៊ីអន់យ៉ាងនេះ?យើងមើលប្រជាជនចិននិងឥណ្ឌាបូកចូលគ្នាមានចំនួន៣០០០លាននាក់បើគិតភាគរយវិញមានប្រមាណ៤០%នៃប្រជាជនពិភពលោកទៅហើយ។តែចិននិងឥណ្ឌាមិនដែលបានចូលប្រកួតយកពានរង្វាន់បាល់ទាត់ពិភពលោកទ្បើយ។
លើកនេះក៏ដូចលើកមុនដែរមានតែកូរ៉េខាងត្បូងនិងជប៉ុនទេដែលតំណាងជនជាតិអាស៊ីចូលប្រកួតដណ្តើមយកពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសកាតា។
យើងក្រទ្បេកមើលមាឌកំពស់ល្បឿនបច្ចេកទេសកីទ្បាករអាស៊ីវិញគឺចាញ់ប្រៀបកីទ្បាករអឺរ៉ុបនិងអាហ្វ្រិកឬអាមេរិកដាច់ហៅលែងឮឬមួយយើងជនជាតិអាស៊ីត្រូវតែបង្កើតកីទ្បាណាមួយថ្មីកុំអោយចាញ់ប្រៀបមាឌនិងកំពស់គេ។
បើយើងជនជាតិអាស៊ីមិនឈឺចាប់ឬចាប់ឈឺទេទើបជារឿងចម្លែក។គ្រាន់តែមួយយប់នេះសោះក្រុមអាស៊ីត្រូវជ្រុះអស់:កូរ៉េខាងត្បូងចាញ់ក្រូអាត,ជប៉ុនចាញ់ប្រេស៊ីល។

សំណាងដែរដែលខ្ញុំកើតមកជាខ្មែរមានត្រឹមជាង១៦លាននាក់ឬ១៧លាននាក់។បើ
សិនជាខ្ញុំកើតមកជាឥណ្ឌាឬជាចិនវិញខ្ញុំមិនដឹងត្រូវរងអាម៉ាស់យ៉ាងណាទេប្រជាជនឯងជាង
១០០០លាននាក់ហើយមិនដែលដណ្តើមបានពានរង្វាន់បាល់ទាត់ពិភពលោកម្តងណាសោះ។
ខ្ញុំនិយាយនេះដោយសារខ្ញុំស្នេហាកីទ្បាបាល់ទាត់។អ្នកមិនចូលចិត្តបាល់ទាត់គេអាចយល់
ផ្សេងពីនេះតែអ្នកចូលចិត្តបាល់ទាត់គឺនឹងយល់ដូចខ្ញុំ ! ជឿឬទេ ៕

អត្ថបទដែលជាប់ទាក់ទង