ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកបាទី ឃាត់ខ្លួនចោរ ស្ទាក់កាប់ប្លន់ដោយប្រើកាំប៉ិតផ្គាក់

67

តាកែវ ៖ កម្លាំងនគរបាលស្រុកបាទី សហការជាមួយប៉ុស្តិក្រាំងកាវ និងប៉ុស្តិកុមារាជា បានធ្វើការឃាត់ខ្លួនជនសង្ស័ម្នាក់ ពាក់ពន្ធ័ករណីស្ទាក់កាប់ប្លន់ ។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង០៣នឹង១៥នាទី ទាបភ្លឺ មានករណីកាប់ប្លន់យកម៉ូតូ កេីតឡើងនៅត្រង់ចំណុចភូមិ សាមគ្គី ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ គូ ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ នឹងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅក្នុងភូមិ សាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។

ជនរងគ្រោះឈ្មោះ ជិន កុសល ភេទប្រុសអាយុ ៤១ឆ្នាំ រស់នៅក្នុងភូមិ បឹង ឃុំជំរះ ពេន ស្រុកសំរោងខេត្តតាកែវ។

បើតាមរបាយការណ៌របស់សមត្ថកិច្ចដែលទទួលបាន ជនសង្ស័យបានធ្វើសកម្មភាពស្ទាក់កាប់ប្លន់ ម៉ូតូពីជនរងគ្រោះ ។ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួន ហើយក៏បានជួបកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងលាវ កំពុងល្បាតតាមភូមិសាស្ត្រទេីបធ្វើការដេញតាមរហូតដល់ ជនសង្ស័យចូលផ្ទះទុកចោលមួយកន្លែង ស្ថិតនៅខាងកេីតភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ។ ទេីបកម្លាំងសមត្ថកិច្ចឡោមព័ទ្ធ ដោយមានការចង្អុល បង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត មានការសម្របសម្រួលនិតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នឹងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងលាវ កុមារាជា នឹងកម្លាំងការពារ ក៏បានឈានដល់ការឃាត់ខ្លួន ជនសង្ស័ នឹងវត្ថុតាងតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ដោយឡែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចបានអោយទៅជនរងគ្រោះប្រើប្រាស់វិញហើយ។

អត្ថបទដែលជាប់ទាក់ទង