ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចូលរួមអនាម័យសម្អាត បរិស្ថាននៅតាមបណ្តាលឆ្នេរ ដើម្បីចូលរួមអបអរពិធីបុណ្យសមុទ្រនាថ្ងៃខាងមុខ

67

 

ព្ររះសីហនុ៖ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ និងអនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីនៃមន្ទីរដែនដីទាំងអស់ ចូលរួមអនាម័យសម្អាតបរិស្ថាននៅតាមបណ្តាលឆ្នេរ ដើម្បីចូលរួមអបអរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ធ្វើនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ដែលចាប់ផ្តើមពីឆ្នេរសម្តេចតេជោ រហូតដល់ឆ្នេរពយជំទាវម៉ៅ។

ក្នុងឱកាសនេះដែរ លោក ចេង ស្រុង បានលើកឡើងថា ការចុះសម្អាតបរិស្ថានតាមឆ្នេរ នាថ្ងៃនេះ គឺបានឆ្លុះបញ្ចាំងអំពីសាមគ្គីភាពរបស់ពួកយើងទាំងអស់គ្នា លើការយកចិត្តទុកដាក់ចំពោះបរិស្ថាន យើងទាំងអស់គ្នា សុទ្ធតែមានការវិភាគ និងកាតព្វកិច្ចរៀងៗខ្លួន ប៉ុន្តែពួកយើងក៏មានទំនួលខុសត្រូវរួមគ្នាមួយ គឺការចូលរួមចំណែកដើម្បីថែរក្សាបរិស្ថានក្នុងសង្គមជាតិយើង (បរិស្ងានស្អាត អនាម័យល្អ ឆ្នេរមានសោភ័ណ្ឌភាពស្រស់បំព្រង គឺផ្តើមចេញពីយើងទាំងអស់គ្នា)។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានមានប្រសាសន៍បន្ថែមទៀតថា ផ្អែកលើបរិបទនេះទាមទារឲ្យយើងមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការវេចខ្ចប់ទុកដាក់កាកសំណល់ អោយបានត្រឹមត្រូវ និងមានការពិចារណាគិតគូរឲ្យបានដិតដល់ អំពីទិដ្ឋភាពសណ្តាប់ធ្នាប់ បរិស្ថានស្អាត សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍន៍ និងគ្រប់គ្រង់ទីក្រុងរបស់យើងដើម្បីផ្តល់នូវផាសុខភាព និងភាពរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចូលមកទស្សនា និងសម្រាកកំសាន្តនៅខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង