ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ប្រើមនុស្សបើមិនទុកចិត្តគេគួរកុំប្រើ

211

ភ្នំពេញ ៖ នៅលើលោកនេះការប្រើមនុស្សគេសុទ្ធតែមានវិធីផ្សេងៗគ្នា ។ខ្លះប្រើសដីផ្អែមត្រជាក់
ខ្លះគេប្រើមនុស្សតាមរបៀបគម្រោះគម្រើយ ខ្លះយកលុយមកជះលើគេដើម្បីប្រើមនុស្ស ។
ប្រើយ៉ាងម៉េចក៏ប្រើទៅព្រោះវិធីប្រើមនុស្សវាខុសៗគ្នាហើយមនុស្សដែលត្រូវគេប្រើនោះក៏ខុសៗគ្នាដែរ សំខាន់តើមនុស្សដែលយើងប្រើនោះតើយើងទុកចិត្តគេឬទេ ?

អតីតប្រធានាធិបតីអាមេរិកចន កេនឌី(John Kenndy)ត្រូវគេលបធ្វើឃាតបានសម្រេច
ហើយបន្ទាប់មកអ្នកដែលបាញ់គាត់ក៏ត្រូវអ្នកផ្សេងមកបាញ់សម្លាប់បន្តហើយអ្នកដែលបាញ់
សម្លាប់បន្តនោះត្រូវជនអនាមិកដែលគេមិនស្គាលអត្តញ្ញាណបាញ់បន្តទៀត។ការបាញ់បន្តនេះចុងក្រោយរឿងនេះនៅតែអាថ៍កំបាំងដដែល។នេះហើយដែលគេហៅថាប្រើមនុស្សដោយមិនទុកចិត្តគេ ។នេះប្រទេសមហាអំណាចផង ។

ចុះនៅស្រុកខ្មែរមានស្ថានភាពបែបនេះឬទេ ? គ្មានទេ ! តែខ្មែរចូលចិត្តស្ពាយមនុស្ស
របស់ខ្លួនទៅតាម។រដ្ឋមន្ត្រីម្នាក់ ឬ ចៅហ្វាយខេត្តម្នាក់បើប្ដូរឲ្យទៅកាន់កន្លែងផ្សេងគឺស្ពាយ
ឮមនុស្សរបស់ខ្លួនទៅតាមហើយ។បែបនេះគេហៅថាក្រៅពីគ្នាអញនោះអញមិនទុកចិត្តនរណាឡើយ ។
ឆាវ !ឆាវ !ក្នុងរឿងសាមកុកដ៏ល្បីល្បាញរបស់ចិនបាននិយាយថា«បើប្រើមនុស្សហើយមិនទុកចិត្តគេគួរតែកុំប្រើ»។
ត្រូវនឹងស្រុកខ្មែរតែម្ដងដោយសារតែមិនទុកចិត្តគេហ្នឹងហើយបានជាខ្មែរតែប្ដូរកន្លែង
ធ្វើការគឺមិនប្រើមនុស្សដែលជារបស់គេឡើយគឺស្ពាយមនុស្សខ្លួនឯងទៅម៉ាសិតតែម្ដង ។ខ្លាំង
ស្អីតែឆាវ ! ឆាវ! ឯងនោះម៉េចស្មានតែខ្មែរមិនចេះខ្លាំងអ្ហី ហេស ! ហេ ៕

អត្ថបទដែលជាប់ទាក់ទង