ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ អំពើរល្អ១០០ដងអាចនឹងបាត់បង់ ដោយសារតែកំហុសតែម្ដង

231

ភ្នំពេញ ៖ មនុស្សដែលធ្វើអំពើរល្អមិនទាន់ប្រាកដថាកេរ្តិ៍ឈ្មោះរបស់គាត់នឹងគង់វង្សបានយូរនោះ
ទេប្រសិនបើគាត់ភ្លាត់ស្នៀតធ្វើខុសដោយអចេតនានោះ ។
ព្រសង្ឃគង់ក្នុងវត្តដែលមានរៀនសូត្រគម្ពីរ ព្រះត្រ័យបិតកគង់តែមានថ្ងៃណាមួយភ្លេច
ឬច្រឡំ។បើលោតែច្រឡំម្ដងសោះក៏តាំងលេចឡើងនូវពាក្យនិន្ទា ចំអកថាអញ្ចេះ ថាអញ្ចុះមិនចេះចប់មិនចេះហើយ ។
រឿងនេះធ្វើឲ្យខ្ញុំនឹងឃើញដល់ការគណនាលំហាប់ដ៏សាមញ្ញមួយរបស់មហាសេដ្ឋីចិន
គឺលោកជេកម៉ា(Jack Ma)។លោក Jack Maបាននិយាយដោយសោះអង្គើយថា១០០-១=០គ្រាន់
តែសំដីប៉ុណ្ណេះមានមនុស្សជាច្រើនចំអកថាលោកJack Maចេះរកស៊ីបានឡើងជាសេដ្ឋីកើតបើ
គ្រាន់តែគណិតវិទ្យាសាមញ្ញបែបនេះក៏គណនាខុសដែរនោះ ។
ជាមនុស្សដែលមានកិត្តិយសខ្ពង់ខ្ពស់ដែរនោះលោកសេដ្ឋីរូបនេះបានសរសេរលំហាត់ចំនួន៤បង្ហាញអ្នកដែលចំអកឲ្យលោក ។

៣ +៣ =៩
៦ +៦ =១២
៨ +៨ =១៦
៩ +៩ =១៩
ភ្លាមៗនោះពួកគេបានស្រែកចំអកឲ្យលោកJack Maថាខុសមួយលំហាត់ហើយអាខាងក្រោមគេ ។
លោកJack Maក៏និយាយយ៉ាងយឺតៗថាអ្នកទាំងអស់គ្នាមើលឃើញយ៉ាងច្បាស់ថាលំ
ហាត់មួយនេះវាពិតជាខុសហើយៗខ្ញុំក៏ដឹងថាវាខុសដែរ។តែចំពោះលំហាត់៣ខាងលើដែលត្រូវនោះ ហេតុអ្វីក៏គ្មានអ្នកសរសើរខ្ញុំ ?
លោកក៏បន្តថាពេលខ្លះយើងធ្វើអំពើល្អដាក់គេ១០០ដងតែចៃដន្យថ្ងៃមួយយើងច្រឡំធ្វើអាក្រក់ដាក់គេ ឬមិនបានយល់ចិត្តគេតែម្តងគេបែរជាស្អប់យើងហើយចង់ចាំអស់មួយជីវិតហេតុនេះហើយទើបខ្ញុំគណនាថា១០០-១=0នោះ។ អំពើរល្អ១០០ដងអាចនឹងបាត់បង់ដោយសារតែអពើរអាក្រក់តែមួយដងបានត្រូវចាំទាំងអស់គ្នា ៕

 

អត្ថបទដែលជាប់ទាក់ទង