ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វាយប្លន់យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​សេរី​ឆ្នាំ​២០១៨ ​បានសម្រេច តែរត់មិនរួច ប៉ូលីសឃាត់ខ្លួន បានជនសង្ស័យ២នាក់

121

ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចប៉ូលីស ធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពវាយប្លន់យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​សេរី​ឆ្នាំ​២០១៨ ​បានសម្រេច តែរត់មិនរួចទើបប៉ូលីស ឃាត់ខ្លួនបានជនសង្ស័យ ទាំង២នាក់តែម្តង។
ករណីវាយប្លន់យកម៉ូតូនេះបានកើតឡើងកាលពី ​នៅវេលា​ម៉ោង​៣​និង​៣០​នាទី ទៀបភ្លឺ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នៅមុខ​ផ្ទះសំណាក់​៣៤២​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ។​
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន​ ទី​១៖​មានឈ្មោះ​គង់​ម៉េង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​មុខរប​ជាង​ឡាន​ស្នាក់​ច្បារអំពៅ​ខណ្ឌ​ច្បារអំពៅ ។
ទី២.​មានឈ្មោះ​ឃុ​ត ភា​រម្យ​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ អូ​ឌ័​រ ខារ៉ាអូខេ​អឹម​ភារៀ ម្ដុំ​ផ្សាយ​ដី​ហ៊ុយ​។​
ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ រឹទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ស្នាក់នៅ​ពោធិ៍​ចិនតុងខណ្ឌ​ពោធិ៍​សែន​ជ័យ​និងង​ម្នាក់ទៀត​ឈ្មោះ ដា​រ៉ា អាយុ​២៩​ស្នាក់នៅ​ម្ដុំ​ផ្សារ​សូ​ឡា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។
ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​វាយ​ប្លន់​យកទៅ​បាត់​នោះ​ម៉ាក ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០១៨ ពណ៍​ខ្មៅ មិន​ចាំ​ស្លាក​លេខ​។​
បើតាម​ការរៀបរាប់រ​បស់​ជនរងគ្រោះ ​ដែល​ជិះ​ម៉ូតូ​ជាមួយគ្នា​ បានឱ្យដឹងថា មុនពេល​កើតហេតុ​រូបគេ​និង​មិត្ត​ភ័​ក្ខ ម្ចាស់​ម៉ូតូ​ ទើបតែ​ចេញពី​ហូប​អី ​នៅ​ម្ដុំ​មុខ​សាលា សាមគ្គី ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លុ​វ​លេខ​២៧១ បំណង​ទៅផ្ទះ​សង្សា​នៅ​ភូមិ​ព្រែក​ទាល់​។
ប្រភព​បាន​បន្តថា ​ពេល​ដែ​ជិះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៥​ទៅ​៦​គ្រឿង​មកពី​ក្រោយ​ធ្វើ​សកម្មភាព​ វាយ​ប្លន់​យក​ម៉ូតូ​តែម្ដង​ បណ្ដាលអោយ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​
ក្រោយពី​កើតហេតុ​ភ្លាមៗ ​កម្លាំង​នគរ​បាក​ប៉ុស្ដិ៍​ទំនប់ទឹក ​ខណ្ឌ​ចំកា​មន ​បាន​ប្រដេញ​ចាប់បាន​បក្ខពួក​ជន​សង្ស័យ​ចំនួន​ពីរ​នាក់​ និង​ដកហូត​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​ឡែ​ត មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​GT-8765 យកមក​សួរនាំ​។ ក្រោយពី​សួរនាំ​សមត្ថកិច្ច​ប៉ុស្ដិ៍​ទំនប់ទឹក ​បានប្រគល់​ជនសង្ស័យ​ ឱ្យទៅ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​២ និង​ឱ្យ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង