ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វង្សី វិស្សុត៖ ការនាំចេញ របស់កម្ពុជាទៅកាន់ អឺរ៉ុប នៅតែបន្តកើនឡើង ទោះបីតំបន់ប្រទេសចាយលុយអឺរ៉ូមានកំណើនសេដ្ឋកិច្ចថមថយយ៉ាងណាក្ដី

106

ភ្នំពេញ៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខា ធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថ្ងៃទី២៦ មករា ២០២៣នេះថា នាំចេញផលិតផលកាត់ដេរ និង សំលៀកបំពាក់ របស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប នៅតែបន្តកើន ទោះបីតំបន់ដែលចាយប្រាក់អឺរ៉ូ មានការថមថយកំណើនសេដ្ឋកិច្ចដោយសារវិបត្តិសកលក៏ដោយ ។

លោកបានបន្ដថា៖ សាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និង ច្បាប់ថវិកាឆ្នាំ ២០២៣ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ នេះថា សម្រាប់ការនាំចេញរបស់ កម្ពុជា ទៅទីផ្សារអឺរ៉ុប គឺមានការប៉ះពាល់តិចតួច តែស្ថិតនៅក្នុងកម្រិតមួយដែលកម្ពុជា អាចនាំ ចេញបាន ប៉ុន្តែបើស្ថានភាពនៅអឺរ៉ុបដោះ ស្រាយថាមពលបានល្អវិញ វាក៏ជាកត្តាល្អ សម្រាប់ កម្ពុជា ដែរ ប៉ុន្តែជាទូទៅនាពេលកន្លងមកនេះ ការនាំចេញផលិតផលកាត់ដេរ និង សំលៀកបំពាក់ គឺមានការថម ថយគ្រប់ទីកន្លែងទាំងអស់ សូម្បីទីផ្សារនាំចេញទៅប្រទេសចិនក៏ថមថយដូចគ្នា។

លោកបានលើកឡើងថា ជុំវិញការអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ កាបូប និងស្បែកជើង កម្ពុជា មានគោលនយោបាយសម្រាប់ដោះស្រាយរយៈពេល ១០ឆ្នាំ ដោយក្នុងគោលនយោបាយនោះគឺ ពង្រឹង តម្លៃបន្ថែមខ្ពស់ និងការផលិតនូវទំនិញដែលមានគុណភាព និងជំនាញរបស់កម្មករដើម្បី ទទួល បានប្រាក់ខែកាន់តែច្រើន ការធ្វើទំនើបកម្មក្នុងវិស័យនេះឲ្យកាន់តែប្រសើរ ជាពិសេស ការជំរុញលើកទឹកចិត្តឲ្យមានខ្មែរកាន់តែច្រើនចូលរួមក្នុងវិស័យនេះ។
លោកបានបន្ដទៀតថា៖ ទីផ្សារប្រទេសចិន និងកូរ៉េខាងត្បូង ក្រោមកិច្ចព្រម ព្រៀង ពាណិជ្ជកម្ម ទ្វេភាគី និង RCEP ជាដើម ហើយទីផ្សារទាំងនេះ មិនមានការនាំចេញផលិតផលកាត់ដេរ និង សំលៀកបំពាក់ នោះទេ ដោយកម្ពុជាក៏មិនសង្ឃឹមថា ទីផ្សារ ទាំងនេះ ជំនួសការចេញទៅកាន់ទីផ្សារអាមេរិក និងទីផ្សារអឺរ៉ុបបានដែរ ប៉ុន្តែទីផ្សារទាំងនេះ កម្ពុជា អាចជំនួសការនាំចេញនូវមុខទំនិញផ្សេងៗទៀត៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង