នគរបាលខណ្ឌជ្រោយចង្វារ ស្រាវជ្រាវឃាត់ខ្លួនមនុស្ស៦នាក់ ពាក់ព័ន្ធករណីហិង្សា
ភ្នំពេញ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ កាលពីថ្ងៃ២២ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្នុងបរិវេណវត្តល្វា ផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីហិង្សាដោយយកកាំបិតផ្គាក់កាប់ និងយកខ្សែក្រវាត់ក្បាលដែកវាយ ។
ជនរងគ្រោះចំនួន០២នាក់រួមមាន៖ ១- ឈ្មោះ ជា លីដេត ភេទប្រុស មុខរបរ កម្មករសំណង់ ទីលំនៅ ផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ២- ឈ្មោះ ទុំ សារ័ត្ន ភេទប្រុស មុខរបរ ជាងដែក ទីលំនៅ ផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួនចំនួន០៦នាក់រួមមាន ៖ ១- ឈ្មោះ ស ប៊ុនសេង ភេទប្រុស មុខរបរនៅផ្ទះ ទីលំនៅផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជនដៃដល់)។ ២- ឈ្មោះ ឆន សុថាត់ ភេទប្រុស មុខរបរ ជាងពិដាន ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ៣- ឈ្មោះ ពត ចាន់ជំនោរ ភេទប្រុស មុខរបរ នៅផ្ទះ មានទីលំនៅផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ៤- ឈ្មោះ អ៊ុក ផល្លាប ភេទប្រុស មុខរបរ ផ្សារដែក ទីលំនៅផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ៥- ឈ្មោះ យឹម មករា ភេទប្រុស មុខរបរ នៅផ្ទះ ទីលំនៅផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ៦- ឈ្មោះ ឌឹម មិថុនា ភេទប្រុស មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត ៖ កាំបិតផ្គាក់ដងឈើឬស្សី ចំនួន០១, ខ្សែក្រវ៉ាត់ក្បាលដែក ចំនួន០១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕