ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹក អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ខណៈអាកាសធាតុនឹងចុះត្រជាក់ខ្លាំងរហូតដល់១៤អង្សា នៅតំបន់ខ្ពង់រាប និងពាយព្យ នៅចុងខែមករានេះ

83

ភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បាន បញ្ជាក់ថា ស្ថានភាពអាកាសធាតុនៅតំបន់ខ្ពង់រាប និងតំបន់ពាយព្យ នឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៤អង្សា។

ក្រសួងធនធានទឹក បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា ដែលស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែមទៀត ជាពិសេសនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមករា ដែលនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយស៊ីតណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់ ១៤-១៦អង្សា។
ចំពោះបណ្តាខេត្តដទៃទៀត ស៊ីតណ្ហភាពអប្បបរមាមានពី ១៧-២១°C ចំណែកនៅរាជធានីភ្នំពេញវិញ ស៊ីតណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២០°C ហើយបន្ទាប់ពីនោះរហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ស៊ីតណ្ហភាពនឹងវិលមកជាធម្មតាវិញ។
បន្ថែមពីនេះ ក្រសួងធនធានទឹកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុដែលនឹងចុះត្រជាក់នេះ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង