ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងហោះហើរដំបូង ដឹកភ្ញៀវទេសចរចិនជាង ១០០ នាក់ចុះចតនៅខេត្តព្រះសីហនុ

127

 

ព្រះសីហនុ៖ យន្តហោះជើងទី១បានដឹកភ្ញៀវទេសចរជនជាតិចិនចំនួន ១០៤ នាក់ចុះចតប្រកបដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី ២៧ ខែមករា នេះ បន្ទាប់ពីប្រទេសចិនបានប្រកាសបើកប្រទេសឡើងវិញកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ កន្លងមកនេះ។

ដើម្បីជាការអបអរសាទរ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរជនជាតិចិន ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុតាមជើងហោះហើរលេខ DR ៥០៣១ មកពីទីក្រុងគុនមីង ប្រទេសចិន។

ពិធីនេះដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលរងខេត្តព្រះសីហនុរួម និងមន្ត្រីមកពីមន្ទីរអង្គភាពនៅក្នុងខេត្តជាច្រើននាក់ផ្សេងទៀត។

សូមរំលឹកថា ចាប់តាំងផ្ទុះជំងឺកូវីដ១៩ នៅលើពិភពលោក ប្រទេសជាច្រើនមានការរឹតបន្តឹងលើភ្ញៀវទេសចរដែលធ្វើដំណើរចេញចូលប្រទេស ហើយប្រទេសខ្លះក៏បានបានប្រកាសបិទប្រទេសទាំងស្រុងផងដែរ ក្នុងនោះមានប្រទេសចិនដែលបានបិទប្រទេសយូរជាងគេចាប់តាំងពីផ្ទុះជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង