ធ្លាក់យន្តហោះហ្វឹកហ្វឺន នៅប្រទេសហ្វីលីពីន អាកាសយានិកកងទ័ពអាកាសចំនួន ០២នាក់បានស្លាប់
បរទេស ៖ អាកាសយានិកយោធាហ្វីលីពីនចំនួន ០២នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះអំឡុងពេលហោះហើរហ្វឹកហ្វឺនកាលពីថ្ងៃពុធ។
កងទ័ពអាកាសបាននិយាយទៀតថា យន្តហោះប្រភេទ SF-260 TP Marchetti ត្រូវបានគេឃើញថា បានដាំក្បាលធ្លាក់ចូលទៅក្នុងវាលស្រែមួយក្នុងខេត្ត Bataan ភាគខាងលិចរដ្ឋធានីម៉ានីលបន្ទាប់ពីបានហោះហើរត្រឹមតែរយៈពេល ៤០នាទីប៉ុណ្ណោះ ហើយការស៊ើបអង្កេតកំពុងដំណើរការដើម្បីស្វែងរកមូលហេតុនៃឧបទ្ទវហេតុនេះ។
កងទ័ពអាកាសបាននិយាយបន្ថែមទៀតថា ខ្លួនបានបញ្ឈប់ការហ្វឹកហ្វឺនដោយប្រើប្រាសយន្តហោះប្រភេទ SF-260 TP ជាបណ្ដោះអាសន្ន។
យន្តហោះនេះបានប្រតិបត្តិការនៅក្នុងប្រទេសហ្វីលីពីនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មក ហើយក៏បាននឹងកំពុងប្រើប្រាស់ជាយន្តហោះប្រយុទ្ធធុនស្រាល រួមទាំងក្នុងអំឡុងពេលជាច្រើនខែនៃការវាយប្រហារតាមអាកាសលើទីក្រុង Marawi ភាគខាងត្បូង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធដែលស្មោះត្រង់នឹងរដ្ឋអ៊ីស្លាមបានកាន់កាប់កាលពីឆ្នាំ២០១៧ ។