ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលជំរឿនសត្វស្លាបទឹកអាស៊ី បឋម នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង អន្លង់ព្រីង រកឃើញចំនួន ១២៥ប្រភេទ

120

តាកែវ៖ មន្ត្រីអង្គារ Nature Lifeបានឱ្យថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា៖ នៅសប្ដាហ៍ទី៣នៃខែមករា ឆ្នាំ២០២៣ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានសហការជាមួយមន្ត្រីឧទ្យានុរក្សនៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងតំបន់ការពារទេសភាពអន្លង់ព្រីង ដើម្បីធ្វើការជំរឿនសត្វស្លាបទឹកអាស៊ី(AsianWaterBirdCensu s)ប្រចាំឆ្នាំ២០២៣ ដែលជំរឿននេះ តែងតែធ្វើជាប្រចាំជារៀងរាល់ឆ្នាំ ។
ប្រភពដដែលបង្ហាញទៀតថា៖ លទ្ធផល ជំរឿនបថមប្រចាំឆ្នាំ២០២៣ របស់អង្គការជីវិតធម្មជាតិនៅកម្ពុជា ជាមួយមន្ត្រីឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និង តំបន់ការពារទេសភាពអន្លង់ព្រីង ដែលសត្វស្លាបគ្រប់ប្រភេទត្រូវបានកត់ត្រាមានចំនួន ១២៥ ប្រភេទ ក្នុងនោះតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ មានចំនួន ៩១ប្រភេទ និង ចំនួន ៣៤ប្រភេទត្រូវបានកត់ត្រានៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។

តំបន់ការពារទេសភាពអន្លង់ព្រីង មានក្រឡាផ្ទៃសរុប ២១៧ហិកតាស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ រីឯតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតក្នុងខេត្តតាកែវ មានផ្ទៃដីទំហំ៨៣០៥ហិកតា ដែលចេញអនុក្រឹត្យលេខ៩០ អនក្របកចុះ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង