ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមហ៊ុនម៉ានី៖ សម្ពោធដាក់ឲ្យ រើប្រាស់អគារពហុបំណង និងសមិទ្ធផលនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម

118

 

កំពង់ចាម ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហពន្ធ័យុវជនកម្ពុជា បានចូលរួមជាអធិបតីភាពពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវ អគារពហុបំណង និងសមិទ្ធិផលនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ដោយមានការចូលរួម ឯកឧត្តម អនុប្រធាន ស.ស.យ.ក. និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំស.ស.យ.ក ខេត្តកំពង់ចាម អាជ្ញាធរខេត្ត សប្បុរសជននានា រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើន នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ សមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាមដែលសម្រេចបានសមិទ្ធ ផល ជាច្រើនក្នុងថ្ងៃនេះក្រោមការដឹកនាំរបស់ លោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម។

ឯកឧត្តមបានបន្តថា សកម្មភាពទាំងអស់នេះមិនត្រឹមតែធ្វើឡើងដើម្បីក្រុមគ្រួសារ ស.ស.យ.ក ប៉ុណ្ណោះទេប៉ុន្តែ គឺជាសកម្ម ភាពមួយដែលជះឥទ្ធិពលដល់សង្គម និងយុវជនដទៃអោយមានទម្លាប់ចូលរួមចំណែកជាមួយការងារសង្គម និងបណ្ដុះស្មារតីយុវជនអោយតស៊ូលះបង់ដើម្បីកម្ពុជានាពេលអនាគត។

ជាមួយគ្នានេះផងដែរ ឯកឧត្តមបានបន្ថែមថា សមិទ្ធិផលដែលសម្រេចបានក្នុងថ្ងៃនេះមិនត្រឹមតែបង្ហាញអោយឃើញពីភាពជោគជ័យរបស់សមាជិក សមាជិកាសហ ភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម នោះទេ ប៉ុន្តែគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាពការងារ របស់ ស.ស.យ.ក អោយកាន់តែល្អប្រសើរ ក្នុងសកម្មភាពការងារបម្រើឲ្យផលប្រយោ ជន៏ ជាតិ និងសង្គម ថែមទៀតផងដែរ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង