ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៤០​នាក់​បាន​ស្លាប់​ បន្ទាប់​ពី​រថយន្តក្រុង​មួយ​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ នៅ​ភាគ​ខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន​

184

បរទេស៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា​ កាលពី​ថ្ងៃអាទិត្យ​ មនុស្ស​ជាង​ ៤០​នាក់​បាន​ស្លាប់​ បន្ទាប់​ពី​រថយន្តក្រុង​មួយ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ បន្ទាប់​មក​បាន​ឆេះ​នៅ​ក្នុង​ខេត្ត​ Balochistan​ ភាគ​ខាងត្បូង​ ប្រទេស​ប៉ា​គី​ស្ថាន​ ។​
​មន្ត្រី​នគរបាល​ស្រុក​ Israr​ Umrani​ បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា​ សាកសព​ចំនួន​ ៤១​នាក់​ត្រូវ​បាន​យក​ចេញពី​កម្ទេចកម្ទីរ​ ហើយ​សាកសព​ខ្លះ​ឆេះ​មើល​មិន​ស្គាល់​។​
​ក្រុម​មន្ត្រី​បាន​និយាយ​ទៀត​ថា​ រថយន្តក្រុង​នេះ​មាន​អ្នកដំណើរ​ប្រហែល​ ៤៨​នាក់​ បាន​ធ្លាក់​ចេញពី​ផ្លូវ​ ខណៈ​ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​ Quetta​ របស់​ខេត្ត​ Balochistan​ ទៅ​កាន់​ទីក្រុង​ Karachi​ ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​។​
​វី​ដេ​អូ​ដែល​បាន​ចែករំលែក​ដោយ​ក្រុម​ជួយ​សង្គ្រោះ​ Edhi​ Foundation​ និង​អង្គការ​សង្គ្រោះ​បន្ទាន់​បាន​បង្ហាញ​ថា​ មនុស្ស​រាប់​សិប​នាក់​កំពុង​ស្វែងរក​ជន​រង​គ្រោះ​ពី​គំនរ​បាក់បែក​ ហើយ​ក្រុម​បុគ្គលិក​រថយន្ត​សង្គ្រោះ​កំពុង​យក​សាកសព​មួយ​ចេញពី​គំនរ​នោះ​ ៕

អត្ថបទដែលជាប់ទាក់ទង