ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តសង្គ្រោះមួយគ្រឿង ត្រូវរថភ្លើងដឹកអ្នកដំណើរ បុកប៉ះពេល រថយន្តពេទ្យបើកឆ្លងផ្លូវរថភ្លើង បណ្តាលអោយមនុស្ស ២នាក់រងរបួស សង្កាត់លេខ១ ក្រុងព្រះសីហនុ

146

ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តសង្គ្រោះមួយគ្រឿងត្រូវរថភ្លើងដឹកអ្នកដំណើរ បុកប៉ះពេលរថយន្តពេទ្យបើកឆ្លងផ្លូវរថភ្លើង ម្តុំរំដួលជើងភ្នំ (ទំនប់រលក) ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជិត១រសៀល ថ្ងៃ៣១ ខែមករា ឆ្នាំ២០២៣នេះ។

យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា មានមនុស្ស២នាក់បានរងរបួសក្នុងហេតុការណ៍នេះ និងប៉ះពាល់ដល់លំនៅដ្ឋានពលរដ្ឋនៅក្បែរផ្លូវរថភ្លើងផងដែរ។ ភ្លាមៗនោះជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមុនរថភ្លើងឆ្លងកាត់គឺពុំមានដាក់ប៉ារ៉ាស់នោះទេ ហើយរថយន្តមកដល់ចំណុចឆ្លងកាត់ផ្លូវរថភ្លើងមិនប្រយ័ត្នក៏ត្រូវរថភ្លើងបុកយ៉ាងពេញទំហឹងតែម្តង និងជ្រុលទៅបុកផ្ទះពលរដ្ឋដែរនោះថែមទៀតផងដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចពុំទាន់បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះទាំង២នាក់នៅឡើយទេ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៌ បញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ និងបន្តដោះស្រាយតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង