ឆេះរថយន្តដឹកសាំង ពេលកំពុងបូបប្រេងដាក់ ក្នុងស្ថានីយ៍នៅខេត្តកំពង់ស្ពឺ
នគរបាលខេត្តកំពង់ស្ពឺឱ្យដឹងថា នៅពាក់កណ្ដាលយប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០២និង៣០នាទី នៅចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ក្នុងស្ថានីយប្រេងឥន្ធនៈយីហោ LIM LONG ម្ចាស់ឈ្មោះ ង៉ុយ ហៀង
បានបង្កជាអគ្គិភ័យឆាបឆេះបណ្ដាលមកពីរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ក្រហម-ស ស្លាកលេខព្រះសីហនុ 3A-5920 ដឹក “សាំង” ចំណុះ 26000 លីត្រ មកដាក់នៅក្នុងស្ថានីយ៍ខាងលេី ។
តាមការបញ្ជាក់ពីក្រុមកម្មករថា ពេលកំពុងបូបប្រេងចេញពីរថយន្ដចូលក្នុងពោងស្ដុកប្រេងចៃដន្យឆ្លងចរន្តអគ្គិសនីចេញពីម៉ាសុីនបូបផ្ទុះបែកផ្កាភ្លេីងឆាបឆេះតែម្ដង “ សាំងបង្កជាអគ្គិភ័យ ជាការពិត “ ឆេះចាប់ផ្ដេីមពីទុយោប្រេងរហូតដល់រថយន្ដប្រេងផ្នែកខាងក្រោយផ្ទុះកង់ចំនួនបួនគ្រាប់..។
ប្រតិបត្តិការជួយអន្ដរាគមន៍ពន្លត់រថយន្តដឹកសាំងប្រេីអស់លទ្ធភាពកំលាំងសរុបមធ្យោបាយសរុបទទួលបានជោគជ័យ គឺពន្លត់ទប់ស្កាត់ព្រះអគ្គីមិនអនុញ្ញាតអោយឆ្លងរាលដាលទៅទីតាំងផ្សេង ករណីខាងលេីមិនបណ្ដាលអោយរងគ្រោះដល់អាយុជីវិតមនុស្សទេ។
លោកឧត្ដមសេនីយ៍ត្រី អ៊ុម ប៊ុនធឿន ស្នងការរង ទទួលបន្ទុកអគ្គិភ័យសង្រ្គោះ បានបញ្ជាក់ថានៅក្នុងេញជួយអន្ដរាគមន៍ វិធានការជាក់ស្ដែងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន ០៤ គ្រឿង រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ០១ គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទង ០១គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ០១គ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលក្រុងច្បារមន ០១គ្រឿង៕
