ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌមានជ័យ ប្រកាសប្រគល់ភារកិច្ចមន្ត្រី៣រូប ជានាយិការងរដ្ឋបាលខណ្ធនិងស្មៀនសង្កាត់២រូប

184

 

ភ្នំពេញ៖នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣លោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យបានបើកកិច្ចប្រជ៉ំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យប្រចាំខែមករា ទិសដៅបន្តអនុវត្តការងារក្នុងខែកុម្ភៈ និងពិធីប្រគល់ភារកិច្ចជូន នាយករង និងស្មៀនសង្កាត់ចំនួនពីររូប ប្រចាំខណ្ឌមានជ័យ។

កិច្ចប្រជុំនេះកីមានការចូលរួមពីលោក/លោកស្រី អភិបាលរង លោកនាយក/នាយករង លោកអធិការខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថ លោកប្រធានភូមិភាគពិសេសខណ្ឌ លោកចៅសង្កាត់ទាំង៧ លោកមេប៉ុស្តិ៍ទាំង៧ លោកប្រធាន/អនុ.ផ្សារទាំង៣ លោក/លោកស្រីមន្ត្រីរាជការ និងលោកប្រធាន/អនុ.សន្តិសុខ រួមទាំងមន្ត្រីជាច្រើនរូបប្រចាំខណ្ឌមានជ័យ។

មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖កិច្ចប្រជុំកិច្ចប្រជ៉ំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យនេះដើម្បីពិភាក្សា បញ្ហាប្រឈម ដំណោះស្រាយ ផែនការសំរាប់ពេលខាងមុខបន្តទៀត។
ក្នុងកិច្ចប្រជុំនោះដែរមានការប្រគល់ភារកិច្ចជូន មន្ត្រីចំនួន៣រូបលោកស្រី សឿង ដ័រឡីង ជានាយិការរង រដ្ឋបាលខណ្ឌមានជ័យ,លោក ផាន់ បញ្ញា ស្មៀនសង្កាត់ចាក់អង្រែក្រោម ,លោក សម សុខសែន ស្មៀនសង្កាត់បឹងទំពន់ទី២ ៕

អត្ថបទដែលជាប់ទាក់ទង