ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់ធ្លាក់ពីលើម៉ូតូស្លាប់ ហើយអ្នកបើករត់គេចខ្លួនបាត់

125

កណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរ ស្រី្តម្នាក់ ជិះម៉ូតូ ដួលខ្លួនឯងបណ្តាលឲ្យស្លាប់នៅថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៥:៣០នាទី នៅត្រង់ចំណុចខាងមុខ វិទ្យាល័យហ៊ុនសែន លើផ្លូវជាតិលេខ២១ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា មានមនុស្សពីរនាក់ បានម៉ូតូមួយគ្រឿង ម៉ាក wave ពណ៌​សលាយខ្មៅ ពាក់ស្លាកលេខ កណ្តាល​ 1Z-5781 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (រត់បាត់) បើកបរក្នុង​ទិសដៅ​ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ បានបើកម៉ូតូគេចមនុស្សឆ្គួត ដែលដើរឆ្លងផ្លូវ រួចម៉ូតូបានដួល នៅលើផ្លូវ បណ្តាលឲ្យអ្នករួមដំណើរ ពីក្រោយឈ្មោះឆាយ​ គឹមសាន ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុល្វាឯមខេត្តកណ្តាល (រងរបួសធ្ងន់ ត្រូវបានម៉ូតូកង់បី ដឹកយកទៅមន្ទីរពេទ្យជ័យជំនះ រួចក៏បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរតែម្តង។ សពតម្កល់ទុកនៅសាលដាក់សព នៅមន្ទីរពេទ្យជ័យជំនះ រង់ចាំបងប្អូនមកទទួល ដើម្បីធ្វើបុណ្យតាមប្រពៃណី​។ កណីនេះបណ្តាលឲ្យខូតខាតម៉ូតូស្រាលចំនួនមួយគ្រឿង។ នគរបាលក្រុងតាខ្មៅ បានសន្និដ្ឋានជាបឋមថា មូលហេតុ មកពីអ្នកបើកបរ​ម៉ូតូបើកខ្វះការប្រុងប្រយ័ត្ន ហើយបានរត់គេចខ្លួនបាត់ ៕

អត្ថបទដែលជាប់ទាក់ទង