ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍កម្ពុជា-ចិន ពិភាក្សាគ្នាលើកិច្ចប្រតិបត្តិការ១០ ចំណុច ផ្ដោតលើ ទេសចរណ៍វប្បធម៌ កីឡាសិល្បៈវិនិយោគនិងពាណិជ្ជកម្ម

94

 

ភ្នំពេញ៖ យោងតាមប្រកាសព័ត៌មាន ក្រសួង ទេសចរណ៍ នៅរសៀលថ្ងៃពុធទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា គណៈប្រតិភូជួរមុខក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយឯ.ឧ ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការ នៅព្រឹកមិញនេះ បានចូលជួបពិភាក្សាការងារជាមួយលោក ស្ស៉ឺ ចឺអ៉ី (Shi Zeyi) អនុប្រធានការិយាល័យផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវប្បធម៌និងទេសចរណ៍ចិន ផ្តោតលើ ប្រធានបទសំខាន់ៗយ៉ាងហោចមាន១០ចំណុច។

សូមបញ្ជាក់ថា៖ សម្តេចតេជោនាយករដ្ឋមន្រ្តីមកធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈខាងមុខ ដែលជាទស្សនកិច្ចជាប្រវត្តិសាស្រ្តមួយរបស់ឥស្សរជនកំពូលបរទេសទី១មកចិន ក្រោយពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ក្នុងន័យរឹតបន្តឹងចំណងមិត្តភាពដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មីឱ្យបានកម្រិតថ្មីមួយទៀត ហើយក៏បានបង្កើតឱកាសមាសដល់ប្រតិភូក្រសួងទេសចរណ៍កម្ពុជាបានចូលជួបពិភាក្សាការងារផ្ទាល់ជាមួយសាមីក្រសួងក្រោយវិបត្តិកូវីដ១៩។ ភាគីទាំងពីរបានពិភាក្សាគ្នាដោយ ផ្តោតលើ១០ចំនុចគឺ ទី១. អបអរសាទរខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌសហគមន៍ជោគវាសនារួមគ្នាតែមួយ។ទី២. ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពធនធានមនុស្សជូនមន្រ្តីរាជការ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ មានដូចជា មគ្គុទេសក៍ទេសចរណ៍ និងបុគ្គលិកជួរមុខ ដែលនិយាយភាសាចិន ជាពិសេសស្នើសុំភាគីចិនចូល រួមការផ្តល់យោបល់ធាតុចូលថ្មីៗ ដើម្បីធ្វើបច្ចុប្បន្នភាពទៅលើសៀវភៅស (China Ready) ស្របតាម និន្នាការទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ ទី៣. ជំរុញឱ្យមានការហោះហើរត្រង់ពីគោលដៅសំខាន់ៗនៃប្រទេសចិនមកកាន់កម្ពុជា ក្រោយពីកែសម្រួលវិធានការណ៍។

៥. លើកទឹកចិត្តការរៀបចំខ្សែទស្សនកិច្ចរបស់ផ្នែកឯកជនក្នុងវិស័យទេសចរណ៍របស់ប្រទេសទាំង២។ ទី ៦. ជំរុញឱ្យមានខ្សែទស្សនកិច្ចទេសចរណ៍ ពិសេសរវាងរដ្ឋ និងឯកជននៃប្រទេសទាំង២។ទី ៧. ព្រឹត្តិការណ៍ SEA Games លើកទី៣២ និង ASEAN Para Games លើទី១២ ឆ្នាំ២០២៣។ ទី ៨.ការរៀបចំព្រឹត្តិការណ៍កីឡាភ្ជាប់ជាមួយវេទិកាធុររកិច្ច វិនិយោគទេសចរណ៍ និងពាណិជ្ជកម្មកម្ពុជា-ចិន។ ទី ៩.សហការរៀបចំពិព័ណ៌ម្ហូបអាហារ តន្រ្តី វប្បធម៌ កីឡា ដែលមានការចុះបញ្ជីទទួលស្គាល់ពីអង្គការបេតិកភ័ណ្ឌពិភពលោក UNESCO។ ទី ១០.ការរួមគ្នាសម្តែងសិល្បក្បាច់ប្រដាល់បុរាណខ្មែរ (ល្បុកតោ) និងការសម្តែងក្បាច់គុណចិនសៅលីង (Shaolin) ដែលមាន បញ្ជីទទួលស្គាល់ពីអង្គការបេតិកភ័ណ្ឌពិភព លោក UNESCO ថ្មីៗ ដើម្បីអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងឆ្នាំទស្សនាកម្ពុជា ២០២៣។
សូមរំលឹកថា៖ ផែនការសកម្មភាព ២០២៣- ២០២៥ បានពិនិត្យ និងឯកភាពក្រោមកម្រិតជំនាញ រវាងក្រសួងទាំង២ដែលបានដឹកនាំឱ្យលោកថោង រដ្ឋសក្តិ អគ្គនាយកនៃក្រសួងទេសចរណ៍កម្ពុជា ដោយបានផ្លាស់ប្តូរយោបល់ក្នុងកិច្ចប្រជុំឧត្តមន្រ្តីទេសចរណ៍អាស៊ានកាលពីពេលថ្មីៗ នៅដើមសប្តាហ៍ទី១ កុម្ភៈ ឆ្នាំ២០២៣ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង