ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាជនធ្វើការរិះគន់ថា ម្ចាស់ឡានមិនគួរចតឡានខូច រាប់សិបឆ្នាំទុកចោល ច្រង៉េងច្រង៉ាងលើផ្លូវជាតិលេខ1 គណៈបញ្ជាការឯកភាពស្រុកកៀនស្វាយមើលផង

173

 

កណ្ដាល៖ គេហទំព័រភ្នំពេញរីផតធើ ទើបទទួលបាននៅរសៀលថ្ងៃទី9ខែកុម្ភះឆ្នាំ2023នេះ និង យោងតាមសេចក្ដីរាយការណ៍នានា ពីមហាជនដែលពួកគាត់ធ្វើដំណើរឆ្លងកាត់ទីនោះ និងចេញ.ចូលផ្សារគគីរជារៀងរាល់ថ្ងៃ.ខែ.ឆ្នាំមកហើយនោះ ដោយបានក្រឡេកឃើញឡានដ៏កញ្ចស់មួយគ្រឿង ដែលខូចហើយម្ចាស់ឡានគាត់ចតទុកចោល នៅលើកំណាត់ផ្លូវជាតិលេខ1 ជិតច្រកចេញ.ចូលផ្សារគគីរដែលនៅចំពីមុខឆៀងខាងកើត នៃសាលាស្រុកកៀនស្វាយ ខេត្តកណ្ដាលនាសព្វថ្ងៃនេះ មើលទៅដោយអាក្រក់មើលបំផុត ហើយគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ ពិសេសកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ ដែលឈរជើងនៅទីនោះរៀងរាល់ថ្ងៃ មិនគួរមើលរំលងពោលគឺទៅហួសមកហួសដូចនេះសោះ។

មហាជនទូទៅ និង អ្នកស្រុកកៀនស្វាយបានលើកឡើង ដោយហួសចិត្តថាបើឡានល្អប្រើប្រាស់កើតម្ចាស់ឡាន គាត់បើកបរទៅចតឈប់ម្ដងម្កាល វាមិនជាស្អីនោះទេ។ តែឡានមួយគ្រឿងនេះ វាខូចដូចឃើញនៅក្នុងរូបភាពនេះស្រាប់ ប្រើប្រាស់មិនកើតសោះ ដូចនេះម្ចាស់ឡានមិនគួរចតទុកចោល នៅច្រងេងច្រង៉ាងនៅលើសាធារណៈ ដូចនេះទេវាអាក្រក់មើល ហើយម៉្យាងទៀតធ្វើអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈលើដងផ្លូវ និងសោភ័ណ្ឌភាពក្នុងមូលដ្ឋាន និងនៅជិតទីផ្សារដែលជាកន្លែងប្រមូលផ្ដុំ ដោយមនុស្សអ៊ូអរជាច្រើនចេញចូលផ្សារគគីរ ដើម្បីទិញរាល់មុខទំនិញនានា តាមតម្រូវការពួកគាត់។ ដូចនេះគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ ពិសេសសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ គួរចុះពិនិត្យមើលផង ចៀសវាងមហាជនធ្វើការរិះគន់ ដោយមិនសំចៃមាត់មកលើគណៈបញ្ជាការឯកភាពស្រុកថា ដោយគ្មានវិធានការចំពោះឡានខូច ចតទុកចោលលើផ្លូវជាតិលេខ1 ធ្វើអោយប៉ះពាស់សណ្ដាប់សាធារណៈ និង អាចបង្កគ្រោះថ្នាក់ដោយចៃដន្យ នៅពេលអ្នកបើកបរយានយន្ត មិនបានប្រុងប្រយ័ត្នដោយជ្រុលចង្កូតទៅបុក ឬប៉ះចំឡានខូចដែលម្ចាស់ឡានគាត់ ចតទុកចោលនៅផ្លូវសាធារណៈ នៅចំពីខាងមុខផ្ទះម្ចាស់ឡាន។ ដូចនេះគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ និង ម្ចាស់ឡានគួរយកឡានកញ្ចាស់ ដែលខូចនោះចេញពីផ្លូវជាតិលេខ1 ទៅទុកនៅកន្លែងដ៏គួរសមណាមួយទៅ វាប្រសើរជាជាងទុកចោលនៅលើផ្លូវប្រឈមនិងហាយនិភ័យសម្បើមណាស់ ពិសេសនៅពេលយប់ព្រលប់ និងប៉ះពាល់នូវរបៀបរៀបរយតាមដងផ្លូវ៕

អត្ថបទដែលជាប់ទាក់ទង