ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនម្នាក់ទៀត នៅខេត្តព្រះសីហនុ ប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ព្រះសីហនុ៖ លោក កាង សិលា សមាជិកក្រុមការងារបណ្ដោះអាសន្ន នៃគណបក្សភ្លើងទៀន នៅខេត្តព្រះសីហនុ បានប្រកាសចាកចេញពីគណបក្សមួយនេះ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើតាមពាក្យសុំចូលជាសមាជិក ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។
សមាជិកក្រុមការងារបណ្ដោះអាសន្ន នៃគណបក្សភ្លើងទៀន នៅខេត្តព្រះសីហនុ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈលោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ។
លោក កាង សិលា បានអះអាងថា ខ្លួនបានតាមដានដោយយកចិត្តទុកដាក់ អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបាយវាយតម្លៃថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានឧត្តមគតិត្រឹមត្រូវ និងមានគុណបំណាច់យ៉ាងធំធេងចំពោះមាតុភូមិ។
លោកក៏បានបង្ហាញពីការគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយ និងលក្ខន្ដិកៈរបស់គណបក្សប្រជាជនកម្ពុជា៕
